Thursday, February 5, 2015

មន្ទីរពេទ្យកុមារអង្គរយើង បទបន្ទោលកាក ៣០ ០១ ២០១៥


  មន្ទីរពេទ្យយើង        ត្រូវបានសាងឡើយជួយខ្មែរ
     ពិនិត្យមើលថែ          ព្យាបាលសង្រ្គោះកុមារ
  មន្ទីរពេទ្យយើង         ថ្កើនថ្កានរុងរឿងថ្លៃថ្លា
      គុណភាពសេវា         បានល្អឥតខ្ចោះជួរមុខ
៣    មន្ទីរពេទ្យយើង        ត្រូវបានសាងឡើងកេរ្តិ៍ទុក
       កិនរ៉ូ អុិហ្ស៊ុ ( Kenro Izu ) ដោយចិត្តមនុស្សធម៌ល្អណាស់
៤    កិនរ៉ូ អុិហ្ស៊ុ               តាំងចិត្តដោយស្មោះមិនផ្លាស់
       ស្ទួយលើកអោយឈ្នះ     កំចាត់ជំងឺចង្រៃ
   កិនរ៉ូ តែងផ្តាំ            ខ្មែរអើយចងចាំលកលៃ
       កៀកស្មាស្រាក់ដៃ     ការពារមន្ទីរពេទ្យយើង
    កិនរ៉ូ តែងនាំ           មិត្តភក្តិមុឺនឆ្នាំតំកើង
        មនុស្សល្អនៃយើង    វេជ្ជបណ្ឌិត កាមាជិ ( Kamachi )
    មន្ទីរពេទ្យយើង        ក្រោមការដឹកនាំត្រិះរិះ
        មាគ៌ាអ្នកចេះ           William J Housworth អស្ចារ្យ។
     មន្ទីរពេទ្យយើង        គុណភាពថែទាំកុមារ
        ប្រុសស្រីកម្ពុជា        ដោយភាពសណ្តោសប្រណី
     មន្ទីរពេទ្យយើង        William J Housworthវិនិច្ឆ័យ  
         បុគ្គលិកប្រុសស្រី     មានសិទ្ធស្មើគ្នាទាំងអស់
១០    មន្ទីរពេទ្យយើង        អភិវឌ្ឍន៍តំឡើងគ្មានលោះ
       អគារកេរ្តិ៍ឈ្មោះ           សាយសព្វទូទាំងសកល
១១   មន្ទីរពេទ្យយើង          លោកថែមតំឡើងនិងផ្តល់
        ឧបករណ៍និងផល      សង្រ្គោះជីវិតផុតស្លាប់
១២   មន្ទីរពេទ្យយើង           រឹងមាំខ្លាំងឡើងស្របច្បាប់
        មិនបង់លុយគ្រប់        សេវាព្យាបាលទាំងឡាយ
១៣   មន្ទីរពេទ្យយើង          គ្រប់ផ្នែកមូលឡើងល្បីឆ្ងាយ
         កៀកស្មាចាប់ដៃ        គ្រួសារដ៏ធំហើយខ្លាំង
១៤   មន្ទីរពេទ្យយើង           តែងលើកតំកើងរនាំង
         ការពារប្រឆាំង           ជំងឺរោគាខ្លាំងអាយ
១៥    មន្ទីរពេទ្យយើង         William J Housworth ខ្វល់ខ្វាយ
         ពង្រឹងរាល់ថ្ងៃ            គុណភាពព្យាបាលកុមារ
១៦    មន្ទីរពេទ្យយើង         William J Housworth ការពារ
         បុគ្គលិកគ្រប់គ្នា         សមត្ថភាពព្យាបាលច្បាស់លាស់
១៧    មន្ទីរពេទ្យយើង          គង់វង់រុងរឿងលឿនឆ្ពោះ
         គ្រួសារកេរ្តិ៍ឈ្មោះ        កិត្តិយសបានដល់់កម្ពុជា
១៨    មន្ទីរពេទ្យយើង          បុគ្គលិកជាតិយើងប្តេជ្ញា
         ចាប់ដៃកៀកស្មា         ការពារអោយគង់តទៅ
១៩    មន្ទីរពេទ្យយើង           បុគ្គលិកជាតិយើងគិតត្រូវ
         យើងដើរលើផ្លូវ           ប្រយោជន៍យើងរួមអមតៈ
២០    មន្ទីរពេទ្យយើង          បុគ្គលិកជាតិយើងគ្រប់ថ្នាក់
          ប្រាជ្ញាចងស្រាក់        កំលាំងសាមគ្គីនិរន្តអើយ
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

ទេសចរធម្មជាតិកោះស្តេចកម្ពុជា បទកាគតិ ១២ ០១ ២០១៥


១​   ភ្នំពេញកោះកុង      តាមរថយន្តក្រុង       ជ្រៀកពុះព្រឹក្សា
     ឆ្លងកាត់ធម្មជាតិ     ជួរភ្នំបុព្វតា              ទេសភាពកម្ពុជា
                                បៃតងស្អាតណាស់  ។
២   ភ្នំពេញកោះកុង      តាមរថយន្តក្រុង      ឃើញភ្នំស្អេកស្កះ
     រថយន្តសរសៀរ      ឆ្លងព្រៃដ៏ក្រាស់        ភូមិឋានថ្មីចាស់
                                ពណ៌ចាំងដូចពេជ្រ   ។
៣   ភ្នំពេញកោះកុង     តាមរថយន្តក្រុង      ឆ្លងដល់កោះស្តេច
      ឆ្នេរសមុទ្រខ្មែរ       ទឹកថ្លាឆ្លុះខ្សាច់        ទេសភាពល្អផ្តាច់
                               នៅលើលោកា   ។
៤   ភ្នំពេញកោះស្តេច  ឆ្នេរស្រស់រំលេច       ទេសភាពជលសារ
     រថយន្តឆ្លងភ្នំ         ឃើញកោះនានា      ប៉ងភ្ជាប់កាយា
                               មកដែនសុវណ្ណភូមិ   ។
៥   ភ្នំពេញកោះស្តេច   ឆ្នេរកោះរំលេច        រលកពូនផ្តុំ
      រលេញកៀកកិត    សៀងស័ព្ទរណ្តំ       ប្រៀបតន្រ្តីភូមិ
                               ស្វាគមន៍ទេសចរ   ។
៦   ភ្នំពេញកោះស្តេច  ពន្លឺដូចពេជ្រ          ចាំងភ្លែកសែនល្អ
     រលករលេញ        ​ដេញតាមទេសចរ    សំលេងអ៊ូរអរ
                             ប្របឆ្នេរខ្សាច់មាស   ។
    ភ្នំពេញកោះស្តេច       សាគរពណ៌ពេជ្រ   ជំនោរសាយជះ
  ស្រោបកាយបរិសុទ្ធ  ម្លប់ដូងប៉ប្រះ     លោមលួងអោយផ្លាស់
                               ស្រស់ស្រាយអារម្មណ៍  ។
៨   ភ្នំពេញកោះស្តេច     កំសាន្តឆ្នេរខ្សាច់     ធម្មជាតិប្របភ្នំ
    ថ្មប៉ប្រះទឹក        មច្ឆាររេរាំ       កៀងគរស្វាគមន៍
                            ទេសចរឆ្ងាយជិត   ។
៩   កោះស្តេចសាគរ    ឆ្លងតាមអូបរ           កោះនៅកៀកកិត
     កោះងើបហួសទឹក  ហាក់នឹកដល់មិត្ត    មើលទៅសែនជិត
                             មិនឆ្ងាយឡើយណា  ។
១០  កោះស្តេចសាគរ   ឆ្លងតាមអូបរ         រំភើបចិន្តា
    កាត់រលកទឹក   ស្រូបខ្យល់ជលសារ  មើលក្រោយកាលណា
                          ឃើញឆ្នេរបៃតង   ។
១១  កោះស្តេចធម្មជាតិ   កោះធំពុះជ្រៀត   ជលសារថ្លាយ៉ង់
      ក្រោមម្លប់ព្រឹក្សា    ផ្កាព្រៃផូរផង់   ក្រម៉ុមភូមិផង
                             រីកលំអរកោះ   ។
 ១២  កោះស្តេចកោះស្នេហ៍  កំសាន្តតាមឆ្នេរ   រំដួលផ្កាភ្លោះ
     ផ្ការីកញញឹម   សាយមន្តសម្រស់    រំដួលដីកោះ
                          ឈ្មោះពីរោះក្រៃ  ។
១៣  កោះស្តេចដួងចិត្ត   កោះលាក់វមិត្ត   ក្នុងចិត្តកវី
      កោះលួចបេះដូង    អោយស្លុងស្មារតី  រំដួលកោះថ្មី
                             ក្រអូបម្លេះណា  ។
១៤  កោះស្តេចកោះស្នេហ៍  ផ្ការីកតាមឆ្នេរ  ក្លិនជាប់នាសារ
     ចងពង់ងូតទឹក   គ្របស្បៃក្រមា     ឃើញសាច់ម៉ត់ថ្លា
                            ឱរ៉ាក្តុកក្តួល   ។
១៥  កោះស្តេចលោមស្នេហ៍  ផ្កាសមុទ្រខ្មែរ  តោងចិត្តឆាបឆួល
      បេះដូងរន្ធត់    ប្រតិព័ទ្ធហាក់ដួល    សុដន់ក្លមមូល
                          ប្រៀបកោះទ្វេរហា   ។
១៦  កោះស្តេចលោមស្នេហ៍    ឆ្នេរសមុទ្រខ្មែរ  ប្រៀបកោះសួគា៌
      ដែនដីសុវណ្ណភូមិ     សុខដុមរមនា     ទេសចរជលសារ
                              លង់ស្នេហ៍អ្នកហើយ  ។
១៧  កោះស្តេចកម្ពុជា   ទឹកដីខេមរា   អមតៈរៀងអើយ
   ខ្មែរមិនចោលកោះ  កោះនៅកៀកកើយ  កោះនៅឆ្លងឆ្លើយ
                           កម្ពុជាអច្ឆរិយៈ   ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមាតុភូមិបៃតងកម្ពុជា