Thursday, February 5, 2015

មន្ទីរពេទ្យកុមារអង្គរយើង បទបន្ទោលកាក ៣០ ០១ ២០១៥


  មន្ទីរពេទ្យយើង        ត្រូវបានសាងឡើយជួយខ្មែរ
     ពិនិត្យមើលថែ          ព្យាបាលសង្រ្គោះកុមារ
  មន្ទីរពេទ្យយើង         ថ្កើនថ្កានរុងរឿងថ្លៃថ្លា
      គុណភាពសេវា         បានល្អឥតខ្ចោះជួរមុខ
៣    មន្ទីរពេទ្យយើង        ត្រូវបានសាងឡើងកេរ្តិ៍ទុក
       កិនរ៉ូ អុិហ្ស៊ុ ( Kenro Izu ) ដោយចិត្តមនុស្សធម៌ល្អណាស់
៤    កិនរ៉ូ អុិហ្ស៊ុ               តាំងចិត្តដោយស្មោះមិនផ្លាស់
       ស្ទួយលើកអោយឈ្នះ     កំចាត់ជំងឺចង្រៃ
   កិនរ៉ូ តែងផ្តាំ            ខ្មែរអើយចងចាំលកលៃ
       កៀកស្មាស្រាក់ដៃ     ការពារមន្ទីរពេទ្យយើង
    កិនរ៉ូ តែងនាំ           មិត្តភក្តិមុឺនឆ្នាំតំកើង
        មនុស្សល្អនៃយើង    វេជ្ជបណ្ឌិត កាមាជិ ( Kamachi )
    មន្ទីរពេទ្យយើង        ក្រោមការដឹកនាំត្រិះរិះ
        មាគ៌ាអ្នកចេះ           William J Housworth អស្ចារ្យ។
     មន្ទីរពេទ្យយើង        គុណភាពថែទាំកុមារ
        ប្រុសស្រីកម្ពុជា        ដោយភាពសណ្តោសប្រណី
     មន្ទីរពេទ្យយើង        William J Housworthវិនិច្ឆ័យ  
         បុគ្គលិកប្រុសស្រី     មានសិទ្ធស្មើគ្នាទាំងអស់
១០    មន្ទីរពេទ្យយើង        អភិវឌ្ឍន៍តំឡើងគ្មានលោះ
       អគារកេរ្តិ៍ឈ្មោះ           សាយសព្វទូទាំងសកល
១១   មន្ទីរពេទ្យយើង          លោកថែមតំឡើងនិងផ្តល់
        ឧបករណ៍និងផល      សង្រ្គោះជីវិតផុតស្លាប់
១២   មន្ទីរពេទ្យយើង           រឹងមាំខ្លាំងឡើងស្របច្បាប់
        មិនបង់លុយគ្រប់        សេវាព្យាបាលទាំងឡាយ
១៣   មន្ទីរពេទ្យយើង          គ្រប់ផ្នែកមូលឡើងល្បីឆ្ងាយ
         កៀកស្មាចាប់ដៃ        គ្រួសារដ៏ធំហើយខ្លាំង
១៤   មន្ទីរពេទ្យយើង           តែងលើកតំកើងរនាំង
         ការពារប្រឆាំង           ជំងឺរោគាខ្លាំងអាយ
១៥    មន្ទីរពេទ្យយើង         William J Housworth ខ្វល់ខ្វាយ
         ពង្រឹងរាល់ថ្ងៃ            គុណភាពព្យាបាលកុមារ
១៦    មន្ទីរពេទ្យយើង         William J Housworth ការពារ
         បុគ្គលិកគ្រប់គ្នា         សមត្ថភាពព្យាបាលច្បាស់លាស់
១៧    មន្ទីរពេទ្យយើង          គង់វង់រុងរឿងលឿនឆ្ពោះ
         គ្រួសារកេរ្តិ៍ឈ្មោះ        កិត្តិយសបានដល់់កម្ពុជា
១៨    មន្ទីរពេទ្យយើង          បុគ្គលិកជាតិយើងប្តេជ្ញា
         ចាប់ដៃកៀកស្មា         ការពារអោយគង់តទៅ
១៩    មន្ទីរពេទ្យយើង           បុគ្គលិកជាតិយើងគិតត្រូវ
         យើងដើរលើផ្លូវ           ប្រយោជន៍យើងរួមអមតៈ
២០    មន្ទីរពេទ្យយើង          បុគ្គលិកជាតិយើងគ្រប់ថ្នាក់
          ប្រាជ្ញាចងស្រាក់        កំលាំងសាមគ្គីនិរន្តអើយ
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment