Saturday, May 16, 2015

អង្គរសង្ក្រាន្តឆ្នាំថ្មី បទកាគតិ ០៥ ០៤ ២០១៥


  សួស្តីឆ្នាំថ្មី        រាស្ត្រខ្មែរប្រុសស្រី       រីករាយស្វាគមណ៍
     ទទួលទេវតា    រក្សាឥន្ទ្រព្រហ្ម           យាង្គមកជួបជុំ
                            
ក្នុងក្រុងអង្គរ 
   សួស្តីឆ្នាំថ្មី         ញាតិខ្មែរប្រុសស្រី     រីករាយអបអរ
       ប្រារពពិធី        ផ្កាភ្ញីជូនពរ          ជាតិខ្មែរយើងឈរ
                              ក្នុងសន្តិភាព 
    សួស្តីឆ្នាំថ្មី        យើងជុំសប្បាយ      ក្អាកក្អាយដ៏រាប
       ជុំញាតិសណ្តាន   ក្រោមម្លប់ខ្ពស់ទាប   វលិ ៍ក្រាស់លូនក្រាប
                            
ប្រៀបខ្ទមមេឃា 
៤    សួស្តីឆ្នាំថ្មី          យើងខ្មែររីករាយ           លៀងភោជនាហារ
      អង្គរសង្ក្រាន្ត       ឧធ្យានខេមរា            ក្បែរស្ពានប្រាង្គប្រា
                              ឆ្លងស្ទឹងសៀមរាប 
    សួស្តីឆ្នាំថ្មី          យើងខ្មែរប្រុសស្រី       សប្បាយគ្មានប្រៀប
      
យើងសើចយើងច្រៀង  សំនៀងរាប់រៀប  បាយឆ្ងាញ់បានជ្រាប
                              
ផ្តល់ក្តីសង្ឃឹម 
    សួស្តីឆ្នាំថ្មី        រហាត់ក្នុងព្រៃ       ហឬទ័យញញឹម
       រហាត់កាត់ទឹក   សន្ធឹកគ្រឹម      សន្តំសន្សឹម
                          មនុស្សមនាទាំងឡាយ 
៧   ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    ឧធ្យានចរណៃ
      
ជំនោរត្រជាក់      ផាត់ធ្លាក់ស្រោបកាយ   លួងលោមថ្នមបី
                         ទេសចរឆ្ងាយជិត 
៨    ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត      ប្រារពនិមិត្ត
      មួកស្លឹកត្នោតយក្ស  ចងស្រាក់សមក្រិត    កន្ត្រងយក្សពិត
                            
ស្នាដៃខេមរា 
៩    ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    បង្ហាញលោកា
      
ខ្មែរអាចកែឆ្នៃ      អង្រុតយក្សា     បំពង់ត្នោតតា
                            ក៍ធំទៀតផង 
១០  ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    មើលល្បែងចត្រង្គ
      ល្បែងទាញព្រ័ត្រយក្ស    រាំម៉ាឌីហ្សូន   នំអន្សមបីតោន
                           
ប្លែកណាសឆ្នាំនេះ 
១១  ឆ្នាំថ្មីក្សេនក្សាន្ត   អង្គរសង្ក្រាន្ត     យុវជនពិសេស
       
ការពារវប្បធម៌    បវរយើងនេះ     មិនអោយរបេះ
                           
របូតបង់ឡើយ 
១២   ឆ្នាំថ្មីក្សេមក្សាន្ត    សូមស្រុកសាន្តត្រាណ    ដ៏រាបរៀងអើយ
        
ខ្មែរនឹងអភិវឌ្ឍន៍   ទ្រូងតឹងនឹងស្បើយ      កូនខ្មែរយល់ហើយ
                            ជាតិគឺ បេះដូង 
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
      

ទេសចរធម្មជាតិភ្នំពេញកោះកុង បទកាគតិ ១២ ០១ ២០១៥


១   ភ្នំពេញកោះកុង  ទេសភាពឆ្ងាយក្រុង​   អាណុងដួងចិត្ត
​​     ភ្នំពេញអាគារ     ខ្ពស់ល្អប្រណិត        ឆ្នៃម៉ូដប្រឌិត
                             ស្ថាបត្យកម្មថ្មី    ។
២   ភ្នំពេញផូរផង់    ប្រៀបនឹងបេះដូង     ​ កម្ពុជាបុរី
    កាលមុនឆ្ងាយក្រុង   កោះកុងដ៏ល្បី    ឥឡូវលែងឆ្ងាយ
                       ដូចមុនទៀតឡើយ  ។
៣   ភ្នំពេញកោះកុង   តាមរថយន្តក្រុង    ផ្លូវធំល្វឹងល្វើយ
   ទេសភាពបៃតង   កែនកងកៀកកើយ   ក្រោមខ្យល់រំភើយ
                        រំហើយអោបកាយ   ។
៤   ភ្នំពេញកោះកុង រថយន្តលឿនលង់  លឿនលយគ្មានណាយ
     សំឡឹងដងផ្លូវ   ព្រៃជ្រៅអន្លាយ     ហាក់រត់តោងកាយ
                         លួងលោមថ្នមថែ    ។
    ភ្នំពេញកោះកុង  អារម្មណ៍លក់លង់   ទេសភាពស្រុកខ្មែរ
     ទន្លេព្រែកស្ទឹង   បឹងបួរទ្រព្យកេរ្តិ៍     ញញឹមមន្តស្នេហ៍
                          អមតាមដងផ្លូវ   ។
៦   ភ្នំពេញកោះកុង   ដងភ្នំព័ទ្ធជុំ        រៀបយ៉ាងត្រឹមត្រូវ
      រលកធម្មជាតិ   ជ្រកជ្រៀតលឿនទៅ  ធម្មជាតិដាំនៅ
                           សម្រស់ល្អឯក   ។
៧   ភ្នំពេញកោះកុង  ឆ្លងកាត់តាមក្រុង    ទេសភាពគាប់ភ្នែក
      ខេត្តកំពង់ស្ពឺ      ភ្នំស្រួចពុសញែក    ដងព្រៃនិងព្រែក
                         រាលស្រែចក្រក្រង្ស   ។
៨   ភ្នំពេញកោះកុង  ពេជ្រនិលជ្រោះជ្រង    ដងព្រៃព័ទ្ធវង់
     យាយម៉ៅចិត្តធម៌ អោយពររយពាន់     ញាតិផងវិលជុំ
                        សុវត្ថភាពទៅមក  ។
    ភ្នំពេញកោះកុង  ឱរ៉ាល់ឧដ្តុង្គ      ច្បារមនចំបក់
      ជ្រោះអន្លង់រ័ត្ន   លាក់ខ្លួនពួនជ្រក    ស្ពានយោលទៅមក
                         សួនគីរីរម្យ    ។
១០  ភ្នំពេញកោះកុង  តាមរថយន្តក្រុង    ពុះជ្រែកដងភ្នំ
      កាតព្រៃវាលស្រែ  ចំការធំ ៗ       ដងព្រៃសត្វយំ
                             រំពងព្រឹក្សា   ។
១១  ភ្នំពេញកោះកុង   តាមរថយន្តក្រុង   រំពៃសោតា
       តន្រ្តីធម្មជាតិ    ម្រឹគីម្រឹគា     ច្រៀងរាំពណ៌នា
                        សម្រស់បៃតង   ។
១២  ភ្នំពេញកោះកុង  តាមរថយន្តក្រុង លឿនលយជ្រែកឆ្លង
       ផុតវាលចូលភ្នំ   កាត់ព្រៃជ្រលង   កាត់ភូមិស្រុកផង
                         ឆ្លងស្ពានអណ្តូងទឹក  ។
 ១៣  ភ្នំពេញកោះកុង  តាមរថយន្តក្រុង   ជួរភ្នំឈរភ្លឹក
       ខំឈរទប់ខ្លួន   ជ្រៀតគ្នាយ៉ាងញឹក  ភ្នំខ្ពស់ព្រៃព្រឹក្ស
                        ការពារអភ័យ   ។
១៤  ភ្នំពេញកោះកុង  តាមរថយន្តក្រុង   ឆ្លងស្ទឹងតាតៃ
       ទឹកជ្រោះធម្មជាតិ រុក្ខជាតិខៀវខ្ចី     ញញឹមប្រឹមប្រិយ
                            ដែនដីសុវណ្ណភូមិ   ។ ត
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមាតុភូមិបៃតងកម្ពុជា

បុណ្យផ្កាប្រាក់មហាសាមគ្គី បទពាក្យ ៧ ១៤ ០៣ ២០១៥


មន្ទីរពេទ្យកុមារអង្គរ                  បេះដូងមនុស្សធម៌ជួយកូនខ្មែរ
ពិនិត្យព្យាបាលសង្គ្រោះថែ         ចិត្តស្ងប់គ្មានប្រែថែមក្លាហាន  ។

មន្ទីរពេទ្យកុមារអង្គរ                  បេះដូងមនុស្សធម៌គ្មានឡើយខាន
ព្យាបាលរោគារុករានប្រាណ       អោយស្បើយសុខសាន្តប្រាជ្ញនិងកាយ ។

មន្ទីរពេទ្យកុមារអង្គរ                 បុណ្យផ្កាមនុស្សធម៌ចិត្តរីករាយ
សាបព្រុសបេះដូងព្រមហឬទ័យ   ជាទានបច្ច័យជួយអ្នកក្សត់    ។

មន្ទីរពេទ្យកុមារអង្គរ                 គឺមានជួយក្រទុក្ខប្រាកដ
បុណ្យផ្កាសាមគ្គីដោយអំណត់    ខ្មែរអើយសូមផុតភាពលោភលន់  ។

មន្ទីរពេទ្យកុមារអង្គរ                 បុណ្យផ្កាមនុស្សធម៌សូមបន្ទន់
សាមគ្គីកៀកស្មាអោយរឹងគ្រាន់   អោយរែកអោយពន់ទានបរិសុទ្ធ  ។

មន្ទីរពេទ្យកុមារអង្គរ                 បេះដូងបវរកំដៅដុត
បង្កើនមនសិការជួយប្រាកដ       ជាទានបរិសុទ្ធយើងម្នាក់ ៗ ។

មន្ទីរពេទ្យកុមារអង្គរ                គឺក្រមសីលធម៌ពេទ្យចងស្រាក់
ព្យាបាលកូនខ្មែរគ្មានវណ្ណៈ        គុណភាពប្រត្យកស្មើ ៗ គ្នា  ។

មន្ទីរពេទ្យកុមារអង្គរ                ច្បាប់ក្រមសីលធម៌និងការងារ
តំលៃមនុស្សជាតិនិងសាសនា    យើងជួយខេមរាផុតរោគភ័យ  ។

មន្ទីរពេទ្យកុមារអង្គរ                តំលៃមនុស្សធម៌ពេជ្រចរណៃ
គឺបុណ្យផ្កាប្រាក់មហាសាមគ្គី    គឺប្រពៃណីខ្មែរជួយខ្មែរ  ។

មន្ទីរពេទ្យកុមារអង្គរ               បេះដូងគុណធម៌គ្មានកែប្រែ
ជាជាតិគំរូខ្មែរជួយខ្មែរ             ខ្មែរអើយសូមខ្មែរសុខក្សេមក្សាន្ត  ៕

និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

កំលាំងសាមគ្គីមន្ទីរសុខាភិបាលខេត្តសៀមរាប បទពាក្យ ៧ ២៨ ០៣ ២០១៥


  ព្រោះចិត្តមនុស្សធម៌និងមេត្តា       គ្រូពេទ្យខេមរាព្រមគិតគូរ
    បូជាញើសឈាមព្រមផ្លាស់ប្តូរ      សង្គ្រោះអោយធូររោគអប្រិយ  ។

២  ព្រោះចិត្តមនុស្សធម៌និងមេត្តា       គ្រូពេទ្យរដ្ឋាស្ម័ក្រស្រាក់ដៃ
    សាមគ្គីរឹងមាំមិនសំចៃ                ប្រើប្រាជ្ញលកលៃជួយរាស្ត្រខ្មែរ  ។

៣ ព្រោះចិត្តមនុស្សធម៌ជាគ្រូពេទ្យ    មិនដែលបិទភ្នែកឬត្អូញត្អែរ
    ទទួលភារកិច្ចព្យាបាលថែ           សុខភាពរាស្ត្រខ្មែរផុតទុក្ខភ័យ    ។

៤  ព្រោះចិត្តមនុស្សធម៌គ្រូពេទ្យពិត   ព្យាបាលដោយចិត្តនិងវិន័យ
    ក្រសួងមន្ទីរប្រឹងរាល់ថ្ងៃ              សីលធម៌និយាយជាចំបង  ។

៥  ព្រោះចិត្តមនុស្សធម៌និងមេត្តា      មន្ទីរសុខាភិបាលច្បង
    លើកស្ទួយសុខភាពដោយស្មោះត្រង់   មិនអោយខ្មែរយំទៀតឡើយណា  ។

៦  ព្រោះចិត្តមនុស្សធម៌និងសាមគ្គី    ក្រសួងមន្ទីរមិនរុញរា
    សង្គ្រោះមហន្តយាពុលអាហារ    ក្រុមពេទ្យកៀកស្មាយ៉ាងជោគជ័យ  ។

៧  ព្រោះចិត្តមនុស្សធម៌និងសាមគ្គី   ប្រធានមន្ទីរចុះវិនិច្ឆ័យ
    គ្រប់គ្រងស្ថានភាពពុលចំណី      បេះដូងស្មារតីខ្មែរខេមរា   ។

៨  ព្រោះចិត្តមនុស្សធម៌និងសាមគ្គី   ប្រធានមន្ទីរមន្ត្រីការ
    សង្គ្រោះរាស្ត្រខ្មែរស្បើយរោគា   រួចផុតវេទនាក្អួតរាគរុស  ។

៩  ព្រោះចិត្តមនុស្សធម៌បវរពិត    ព្រមចៅហ្វាយខេត្តចិត្តសណ្តោស
    កៀកស្មាសាមគ្គីមិនអោយហួស   ចុះជួយសង្គ្រោះមិនយឺតពេល   ។

១០ យើងសូមអរគុណធំអនេក    សីលធម៌រំលែកគុណក្រាស់ក្រែល
     សូមពរទាំងដប់បានជាខែល   ការពារគ្រប់ពេលកុំឃ្លាតឡើយ  ៕

និព្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ