Saturday, May 16, 2015

អង្គរសង្ក្រាន្តឆ្នាំថ្មី បទកាគតិ ០៥ ០៤ ២០១៥


  សួស្តីឆ្នាំថ្មី        រាស្ត្រខ្មែរប្រុសស្រី       រីករាយស្វាគមណ៍
     ទទួលទេវតា    រក្សាឥន្ទ្រព្រហ្ម           យាង្គមកជួបជុំ
                            
ក្នុងក្រុងអង្គរ 
   សួស្តីឆ្នាំថ្មី         ញាតិខ្មែរប្រុសស្រី     រីករាយអបអរ
       ប្រារពពិធី        ផ្កាភ្ញីជូនពរ          ជាតិខ្មែរយើងឈរ
                              ក្នុងសន្តិភាព 
    សួស្តីឆ្នាំថ្មី        យើងជុំសប្បាយ      ក្អាកក្អាយដ៏រាប
       ជុំញាតិសណ្តាន   ក្រោមម្លប់ខ្ពស់ទាប   វលិ ៍ក្រាស់លូនក្រាប
                            
ប្រៀបខ្ទមមេឃា 
៤    សួស្តីឆ្នាំថ្មី          យើងខ្មែររីករាយ           លៀងភោជនាហារ
      អង្គរសង្ក្រាន្ត       ឧធ្យានខេមរា            ក្បែរស្ពានប្រាង្គប្រា
                              ឆ្លងស្ទឹងសៀមរាប 
    សួស្តីឆ្នាំថ្មី          យើងខ្មែរប្រុសស្រី       សប្បាយគ្មានប្រៀប
      
យើងសើចយើងច្រៀង  សំនៀងរាប់រៀប  បាយឆ្ងាញ់បានជ្រាប
                              
ផ្តល់ក្តីសង្ឃឹម 
    សួស្តីឆ្នាំថ្មី        រហាត់ក្នុងព្រៃ       ហឬទ័យញញឹម
       រហាត់កាត់ទឹក   សន្ធឹកគ្រឹម      សន្តំសន្សឹម
                          មនុស្សមនាទាំងឡាយ 
៧   ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    ឧធ្យានចរណៃ
      
ជំនោរត្រជាក់      ផាត់ធ្លាក់ស្រោបកាយ   លួងលោមថ្នមបី
                         ទេសចរឆ្ងាយជិត 
៨    ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត      ប្រារពនិមិត្ត
      មួកស្លឹកត្នោតយក្ស  ចងស្រាក់សមក្រិត    កន្ត្រងយក្សពិត
                            
ស្នាដៃខេមរា 
៩    ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    បង្ហាញលោកា
      
ខ្មែរអាចកែឆ្នៃ      អង្រុតយក្សា     បំពង់ត្នោតតា
                            ក៍ធំទៀតផង 
១០  ឆ្នាំថ្មីក្សេមក្សាន្ត   អង្គរសង្ក្រាន្ត    មើលល្បែងចត្រង្គ
      ល្បែងទាញព្រ័ត្រយក្ស    រាំម៉ាឌីហ្សូន   នំអន្សមបីតោន
                           
ប្លែកណាសឆ្នាំនេះ 
១១  ឆ្នាំថ្មីក្សេនក្សាន្ត   អង្គរសង្ក្រាន្ត     យុវជនពិសេស
       
ការពារវប្បធម៌    បវរយើងនេះ     មិនអោយរបេះ
                           
របូតបង់ឡើយ 
១២   ឆ្នាំថ្មីក្សេមក្សាន្ត    សូមស្រុកសាន្តត្រាណ    ដ៏រាបរៀងអើយ
        
ខ្មែរនឹងអភិវឌ្ឍន៍   ទ្រូងតឹងនឹងស្បើយ      កូនខ្មែរយល់ហើយ
                            ជាតិគឺ បេះដូង 
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
      

No comments:

Post a Comment