១ ព្រោះចិត្តមនុស្សធម៌និងមេត្តា គ្រូពេទ្យខេមរាព្រមគិតគូរ
បូជាញើសឈាមព្រមផ្លាស់ប្តូរ សង្គ្រោះអោយធូររោគអប្រិយ ។
២ ព្រោះចិត្តមនុស្សធម៌និងមេត្តា គ្រូពេទ្យរដ្ឋាស្ម័ក្រស្រាក់ដៃ
សាមគ្គីរឹងមាំមិនសំចៃ ប្រើប្រាជ្ញលកលៃជួយរាស្ត្រខ្មែរ ។
៣ ព្រោះចិត្តមនុស្សធម៌ជាគ្រូពេទ្យ មិនដែលបិទភ្នែកឬត្អូញត្អែរ
ទទួលភារកិច្ចព្យាបាលថែ សុខភាពរាស្ត្រខ្មែរផុតទុក្ខភ័យ ។
៤ ព្រោះចិត្តមនុស្សធម៌គ្រូពេទ្យពិត ព្យាបាលដោយចិត្តនិងវិន័យ
ក្រសួងមន្ទីរប្រឹងរាល់ថ្ងៃ សីលធម៌និយាយជាចំបង ។
៥ ព្រោះចិត្តមនុស្សធម៌និងមេត្តា មន្ទីរសុខាភិបាលច្បង
លើកស្ទួយសុខភាពដោយស្មោះត្រង់ មិនអោយខ្មែរយំទៀតឡើយណា ។
៦ ព្រោះចិត្តមនុស្សធម៌និងសាមគ្គី ក្រសួងមន្ទីរមិនរុញរា
សង្គ្រោះមហន្តយាពុលអាហារ ក្រុមពេទ្យកៀកស្មាយ៉ាងជោគជ័យ ។
៧ ព្រោះចិត្តមនុស្សធម៌និងសាមគ្គី ប្រធានមន្ទីរចុះវិនិច្ឆ័យ
គ្រប់គ្រងស្ថានភាពពុលចំណី បេះដូងស្មារតីខ្មែរខេមរា ។
៨ ព្រោះចិត្តមនុស្សធម៌និងសាមគ្គី ប្រធានមន្ទីរមន្ត្រីការ
សង្គ្រោះរាស្ត្រខ្មែរស្បើយរោគា រួចផុតវេទនាក្អួតរាគរុស ។
៩ ព្រោះចិត្តមនុស្សធម៌បវរពិត ព្រមចៅហ្វាយខេត្តចិត្តសណ្តោស
កៀកស្មាសាមគ្គីមិនអោយហួស ចុះជួយសង្គ្រោះមិនយឺតពេល ។
១០ យើងសូមអរគុណធំអនេក សីលធម៌រំលែកគុណក្រាស់ក្រែល
សូមពរទាំងដប់បានជាខែល ការពារគ្រប់ពេលកុំឃ្លាតឡើយ ៕
និព្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment