១ យើងជាមិត្តភ័ក្រ្ត កៀកស្មាចងស្រាក់ ស្មឹងស្មាតកាយា
នឹកគុណពុកម៉ែ ជីដូនជីតា យើងជុំគ្រួសារ
ស្តាប់ធម៌អប់រំ ។
២ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ រៀនក្បួនច្បាប់ក្រម
បើកសៀវភៅអាន សីលធម៌ឧត្តម ក្បួនថ្នាលអប់រំ
សីលធម៌មនុស្សជាតិ ។
៣ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ យើងជុំផៅញាតិ
ជួបជុំបងប្អូន ជុំមិនចង់ឃ្លាត ផ្សងកើតម្តងទៀត
ជុំគ្នាដដែល ។
៤ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ នឹកកេរ្តិ៍ដំណែល
ដូនតាខ្មែរយើង វប្បធម៌ក្រាស់ក្រែល ប្រាង្គប្រាទ្រព្យខែល
ផ្តល់សុខប្រជា ។
៥ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ
ប្រារពទិវា
នៃក្តីស្រលាញ់ ញាតិមិត្តគ្រួសារ ចាស់ព្រឹទ្ធាចារ្យ
នាំរសជីវិត ។
៦ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ គោរពយល់ចិត្ត
សាមគ្គីរួបរួម កៀកស្មាអោយស្និត បណ្តុះគំនិត
សីលធម៌បងប្អូន ។
៧ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ កៀកស្មាជាក្បូន
យើងខំរៀនសូត្រ វិជ្ជាជាទុន តាំងចិត្តតាំងខ្លួន
កូនល្អសិស្សល្អ ។
៨ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ ខេមរាបវរ
ច្បាប់ប្រពៃណី យើងខ្មែរសាទរ គោរពអោយល្អ
ឈាមជ័របរិសុទ្ធ ។
៩ យើងជាមិត្តភ័ក្រ្ត ១៤ គុម្ភៈ កៀកស្មាប្រយុទ្ធ
ក្នុងសមរភូមិថ្មី វិន័យកលបុត្រ ប្រាជ្ញាខ្ពស់ផុត
សកលសរសើរ ។
១០ យើងជាមិត្តភ័ក្រ្ត សាមគ្គីស្មោះស្ម័ក្រ គ្មានឡើយរង្គើ
មិត្តអប់រំមិត្ត សីលធម៌ល្ងីល្ងើ ខ្មែរអើយកុំប្រើ
អ័ពអោនយសជាតិ ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត
ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment