Saturday, May 16, 2015

កំណាព្យនឹកស្រុកកំណើត បទពាក្យ៧ ០៩ ០៤ ២០១៥


    កំណាព្យនឹកស្រុកនឹកពុកម៉ែ 
     ដល់ចូលឆ្នាំខ្មែរសង្ឃឹមជួប
   ​   ឃ្លាតឆ្ងាយយូរហើយថ្ងៃប្រែខួប 
  ដល់ថ្ងៃបានជួបសប្បាយណាស់
   កំណាព្យនឹកស្រុកនឹកពុកម៉ែ 
      កូននៅស្រុកគេហាក់នឹកផ្ទះ
      ពេលជុំមិត្តភ័ក្តអារម្មណ៍ផ្លាស់ 
     ពុកម៉ែនៅនេះល្អយ៉ាងណា
   កំណាព្យនឹកស្រុកនឹកពុកម៉ែ       
សៀមរាបកូនម៉ែហាក់ហុឺហា
      
តែទុក្ខក្នុងទ្រូងសែនក្តៅផ្សា         
មិនដឹងថ្ងៃណាបានជួបជុំ
   កំណាព្យនឹកស្រុកនឹកពុកម៉ែ       ម៉ែស្តីថាជេរម៉ែលូចយំ
      
ខ្លាចកូនមិនល្អខំលត់ដំ
               ម៉ែនឿយក្រៀមក្រំក៏មិនត្អូញ
    កំណាព្យនឹកស្រុកនឹកពុកម៉ែ     ពុកទូន្មានដែរកុំដំអូញ
 
      ត្រូវខំធ្វើការកុំរេរួញ
                     ព្រោះខាងជំនួញកូនមិនឆ្លាត
៦    កំណាព្យនឹកស្រុកនឹកពុកម៉ែ     កូននៅស្រុកគេសំបូរញាតិ
       
តែចិត្តឯកាព្រោះកូនឃ្លាត          រស់សែនគ្រោតគ្រាតពេកកន្លង
    កំណាព្យនឹកស្រុកនឹកពុកម៉ែ      
កូននឹកម្លេះទេញាតិភូមិផង
       ធ្លាប់សើចញញឹមយ៉ាងត្រសង    បុណ្យភូមិម្តង ៗសែនរីករាយ
៨    កំណាព្យនឹកស្រុកនឹកពុកម៉ែ      សៀមរាបនឹកដែរតែនៅឆ្ងាយ
       សុខទុក្ខយ៉ាងណាសំណប់ម្តាយ  ទោះកូននៅឆ្ងាយនឹករហូត
៩    កំណាព្យនឹកស្រុកនឹកពុកម៉ែ 
       ចិត្តគ្មានល្ហើយល្ហែរប្រឹងរៀនសូត្រ
       ប្រឹងប្រែងធ្វើការប្រឹងរហូត
           អោយប្រាជ្ញមិនស្ងួតព្រោះច្រអូស
១០  កំណាព្យនឹកស្រុកនឹកពុកម៉ែ      សៀមរាបស្រុកខ្មែរតែងសណ្តោស
       
អោយកូនបានសុខនិងកិត្តយស   កូនម៉ែកូនប្រុសបានសុខហើយ
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment