១ កម្ពុជាសុវណ្ណភូមិ ក្រុងនគរភ្នំ អភិវឌ្ឍន៍ឆ្ពោះទៅ
ព្រះថោងនាងនាគ ខ្មែរជាក់ចាំនៅ តកូនតចៅ
មាតុជាតិកំណើត ។
២ កម្ពុជាអភិវឌ្ឍន៍ ច្រើនមកសតវត្សរ៍ ជាតិផ្សេងញញើត
មហាវីរក្សត្យ រួមរដ្ឋបង្កើត អភិវឌ្ឍន៍រហូត
ដល់សម័យអង្គរ ។
៣ កម្ពុជាវរ្ម័ន ត្រកូលនាគពន័្ធ ទាយាទដ៍ល្អ
គតិបណ្ឌិត ស្ថាបនិករាជធម៌ កូនខ្មែរចាំត
ប្រវត្តិសាស្រ្តឆ្នើម ។
៤ កម្ពុជាអភ័ព្វ សង្រ្គាមរហូត ចោរព្រៃងងើម
ទ័ពច្បាំងនឹងខ្មាំង ផ្ទៃក្នុងពុកហើម ភ្លើងលោភឆេះផ្តើម
ដុតផ្ទៃស្រុកខ្មែរ ។
៥ កម្ពុជាអភ័ព្វ សម័យប៉ុលពត បំផ្លាញអស់កេរ្តិ៍
ខ្ទេចខ្ទាំស្រុកទេស វេទនាឥតល្ហែ ខ្មែរអើយចាំទេ
អភិវឌ្ឍន៍ទៅសូន្យ ។
៦ កម្ពុជាប្រែស្រស់ ក្រោយថ្ងៃរំដោះ ថ្កុំថ្កើងរលូន
ក្រោមរាជបារមី សីហញាណបុណ្យ បណ្ឌិតទ័យគុណ
រួមលើកស្ទួយជាតិ ។
៧ កម្ពុជាផ្លាស់ប្តូរ ប្រយុទ្ធតស៊ូ បញ្ហាច្រើនទៀត
បន្ថយអត់ឃ្លាន ឆ្នៃស្រែធម្មជាតិ ផ្លូវលំមាំមាឌ
ទិន្នផលបរិបូរណ៍ ។
៨ កម្ពុជារុងរឿង សន្តិភាពពេញឡើង សម័យតេជោ
មហាគតិបណ្ឌិត អភិវឌ្ឍគិតគូរ ប្រតិបត្តិតស៊ូ
នឹងភាពក្រីក្រ ។
៩ កម្ពុជាអមត យើងខ្លាំងយើងឈ្នះ សប្បាយត្រេកអរ
ខ្មែរមានការងារ គ្រប់គ្នាក្រោកឈរ កើតសីលយកធម៌
ព្រះពុទ្ធនៃបុណ្យ ។
១០ កម្ពុជាសោយសុខ ថ្ងៃនេះទៅមុខ ផលសល់ជាតិមុន
សមត្ថភាពកើនខ្ពស់ ប្រាជ្ញាទ័យទុន មានគ្រប់យុវជន
កូនខ្មែរទាំងឡាយ ។
១១ កម្ពុជាអភិវឌ្ឍ ក្រុងដល់ជនបទ សេដ្ឋីចៅហ្វាយ
ឧស្សាហកម្ម សិប្បកម្មផ្លូវឆ្ងាយ នាម៉ឺនមន្រ្តី
បំរើពលរដ្ឋ ។
១២ កម្ពុជាស្ថិរភាព ក្មេងទំនើងរាប អំណាចថ្វីមាត់
បញ្ជាតេជោ អោយលប់បំបាត់ បងធំស្គមធាត់
សង្គមគ្រឿងញៀន ។
១៣ កម្ពុជាស្ថិរភាព គ្មានចោរខ្ពស់ទាប កលបុត្រខំរៀន
ធនធានមនុស្សច្រើន កើនទៅអ្នកមាន សុខភាពជាយាន្ត
អោយប្រាជ្ញវៀងវៃ ។
១៤ កម្ពុជាស្អាតស្អំ សុខភាពខ្មែរហំ ព្រោះអនាម័យ
គុណធម៌គ្រូពេទ្យ ជួយគ្រប់ហានភ័យ ទុក្ខខ្មែរប្រុសស្រី
ប្រាសចាករោគា ។
១៥ កម្ពុជាបៃតង ព្រៃភ្នំជ្រោះជ្រង ព្រំដែនសីមា
ខ័ណ្ឌទឹកដីគោក ម្រឹគីម្រឹគា រាជរដ្ឋការពារ
កិត្តិយសប្រទេស ។
១៦ កម្ពុជាស្អាតស្អំ បាតដៃអ្នកធំ បណ្ឌិតពិសេស
គ្មានពុករលួយ ផុយហុយដូចផេះ យើងធំយើងចេះ
សមត្ថភាពជាមេ ។
១៧ កម្ពុជាល្អគ្រប់ អោយល្បីសាយសព្វ ព្រោះជនទាំងទ្វេ
គ្មានមានគ្មានក្រ វប្បធម៌កេរ្តិ៍ ខ្មែរ អន្តរជាតិគេ
សរសើរគួរស្ញើប ។
១៨ កម្ពុជាបវរ ទស្សពិតរាជធម៌ វីរជនពើប
សីហញាណទេព
ភ្នែកទេពមាត់ទិព្វ
តេជោ សែន ងើប
កិត្តិយសខេមរា ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង
ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment