Monday, November 3, 2014

មន្តស្នេហ៍ចំបុីខេមរា បទពាក្យ៨ ០៧ ០៩ ២០១៣


១  ផ្កាដុះលើថ្មល្អគួរបេតី  
     រេរាំល្ងាចថ្ងៃបង្អួតកន្លង់
     ពិដោរឈ្ងុយឈ្ងុបសាយស្រូបអស់ហ្មង  
     បើបានជួបម្តងផ្កាស្តីរកទេ

២  ផ្កាដុះលើថ្មឆ្លុះពណ៌វេហា    
     ក្រោមមេឃខៀវថ្លារាយសព្វមន្តស្នេហ៍
     នេត្រាមុតស្រួចថ្ពាល់ខួចទាំងទ្វេ  
     ញញឹមដូចខែរះពេញបរមី  ។

៣  ផ្ការីកលើថ្មប្រាង្គប្រាបាខែង   
      កន្លង់បងស្វែងក្រេបរសចំបុី
      ក្លាចផ្កាមានម្ចាស់ហើយមិនប្រណី
      មិនដឹងនិស្ស័យបានទៅអ្នកណា ។

៤  ផ្កាថ្មក្រពុំខ្នងភ្នំដួងចិត្ត   
     សូមផ្ញើរពាក្យពិតផ្តាំតាមអប្សារា
     ជួយក្សិបប្រាប់ម៉ុមចំបុីខេមរា   
     ទេសចរប្រាថ្នាថ្នមថែបានទេ    ៕
        និពន្ធដោយ  ញូង  ភក្តី  កវីទឹកភ្នែកមួយលានតំណក់

No comments:

Post a Comment