Friday, November 7, 2014

​​​​​​​​​​​​​​​ គ្រូពេទ្យដ៏ល្អ បទកាគតិ ២០ ០៩ ២០១២


   កើតមកជាតិនេះ     មានតែចំណេះ    ពីគ្រូសាស្រ្តា
     ព្យាយាមអំណត់     តោងចិត្តសិក្សា    ក្រេបស្រង់វិជ្ជា
                          សីលធម៌គ្រូពេទ្យ 
   តាំងចិត្តជាមុន     ថាមិនទំរុន    ជួយមើលទុក្ខវេទ
       ភារកិច្ចជាធំ     ខ្មែរយំខ្ញុំគិត     ខ្ញុំជួយបំបាត់
                         ព្យាបាលរោគា  
    តាំងចិត្តអោយល្អ     គ្រូពេទ្យមនុស្សធម៌     សុខភាពខេមរា
          កុំឃើញតែប្រាក់     អន្ទាក់ទោសា     មើលខ្មែរគ្រប់គ្នា
                          មិនធ្វេសអោយឆ្គង  
    កើតមកខ្មែរនេះ     សូមខ្មែរត្រិះរិះ     ស្រលាញ់ខ្មែរផង
       រោគាកូនខ្មែរ     គឺទុក្ខពេទ្យម្តង     ព្យាបាលដោយត្រង់
                          តាមក្រមមនុស្សល្អ 
          ដោយ៖ វេជ្ជបណ្ឌិត ញូង ភក្តី   នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment