Monday, November 3, 2014

ភោជនីដ្ឋានមេឃា បទកាគតិ ២១ ០៧ ២០១៣


ព្រលឹមថ្ងៃរះ ក្រោកយ៉ាងរហាស់ ចេញទៅធ្វើការ
មើលថែជំងឺ អោយស្បើយរោគា តាមដោយប្រាជ្ញា
សីលធម៌គ្រូពេទ្យ

ព្រលឹមថ្ងៃរះ ពោះរើខ្លាំងណាស់ នឹកឃ្លានចង់ឆ្អែត
អាហារពេលព្រឹក សំរាកមួយភ្លេត ភោជនីដ្ឋានខេត្ត
ក្រោមមេឃតែមួយ

ព្រលឹមថ្ងៃនេះ អាហារពិសេស ម្ហូបមាន់ក្តៅស្រួយ
បបរសាច់ច្រើន ក្រពះអស់ព្រួយ ជជែកឆ្លងឆ្លើយ
ម្លប់ច័ន្ទគីរី

ព្រលឹមថ្ងៃស្អែក អាហារក្រោមមេឃ រសជាតិគ្មានពីរ
មើលផ្កាក្ងោកសួគ៌ យោលលើធរណី នេត្រាសម្ភី
គយគន់មិនណាយ

ព្រលឹមថ្ងៃស្អែក អាហារក្រោមមេឃ ក្រោមខ្សល់នារតី
មិត្តរួមការងារ ផ្លែផ្កាសំដី ជជែកសប្បាយ
ញញឹមយ៉ាងស្រស់

ព្រលឹមថ្ងៃល្អ ញញឹមដោយធម៌ ការងារនិងយស
យើងចាប់ដៃគ្នា ដោយចិត្តសប្បុរស បេះដូងយើងស្មោះ
ព្យាបាលកូនខ្មែរ

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីមាតុភូមិបៃតង

No comments:

Post a Comment