Monday, November 3, 2014

នំអន្សមយក្ស ២០១៤ បទពាក្យ ៨ ១៥​ ០៤ ២០១៤


អង្គរសង្រ្កាន្ត ២០១៤
ញាតិមិត្តបងប្អូនជួបជុំរីករាយ
ព្រោះបែកគ្នាយូរធ្វើការទីឆ្ងាយ
ញញឹមសប្បាយកើយសុខក្សេមក្សាន្ត

អង្គរសង្រ្កាន្ត ២០១៤
ញាតិមិត្តបងប្អូនរកស៊ីមានបាន
ញញឹមចូលស្រុកកើនមាសលុយឡាន
ជួយអស់សណ្តានសាន្តប្រាណទ័យា

អង្គរសង្រ្កាន្ត ២០១៤
យើងខ្មែរសូមជូនអន្សមយក្សា
អន្សមនំខ្មែរកេរ្តិ៍ពីដូនតា
អន្សមយក្សានំនាំពរជ័យ

អង្គរសង្រ្កាន្ត ២០១៤
ជូនពរបងប្អូនជួបសុខរាល់ថ្
ងៃសូមសន្តិភាពដ៏រាបអស់ភ័យ
កម្ពជាល្បាញល្បីអភិវឌ្ឍរៀងអើយ

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ


No comments:

Post a Comment