ជីវិតរស់នៅសត្រូវបញ្ហា
តែងជួបវេទនាទាំងចិត្តទាំងកាយ
អត់ទ្រាំលេបគ្រោះលេបថ្មយល់ន័យ
បង្ខំដោះស្រាយគង់អ្វីនឹងធ្វេស ។
ជីវិតរស់រស់នៅត្រូវចេះអត់ធ្មត់
តាំងចិត្តអំណត់មុឺងម៉ាត់ត្រិះរិះ
គួរស្តាប់ហេតុផលពន្យល់ពិសេស
ដើម្បីឆ្លងហួសគ្រោះបរាជ័យ ។
ជីវិតរស់នៅលើផ្លូវប្រាជ្ញា
អាចសាងវេសនាជីវិតអោយថ្មី
អត់ធ្មត់លត់ដំតាំងពីក្មេងវ័យ
សន្សំជោគជ័យដោយការរៀនសូត្រ ៕
វេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment