Wednesday, November 5, 2014

កំណាព្យបាត់ស្នេហ៍ បទពាក្យ៨ ២៧ ១១ ២០១៣


ថ្ងៃលិចបាត់ទៅលិចទៅទាំងចិត្ត
    សល់តែអតីតដិតដាមស្នាមថើប
នឹកក្លិននឹកខ្លួនរូបល្អគួរស្ញើប
         ថ្ពាល់ដែលបងថើបឃ្លាតទាំងអាល័យ
ថ្ងៃលិចបាត់ហើយបាត់ក្នើយបេះដូង រញ្ជួយញ័រទ្រូងពេលឃ្លាតឆ្ងាយស្រី
ជីវិតរស់នៅហាក់រស់គ្មានន័យ        មើលមកលោកីបាត់អស់ទីពឹង
ថ្ងៃលិចបាត់ហើយឃ្លាតហើយមាសបង  រៀមរស់សៅហ្មងអោបទុក្ខយ៉ាងរឹង
លាក់ក្នុងដួងចិត្តជ្រៅគ្មានអ្នកដឹង
    ចង់ប្រាប់ព្រលឹងតែគ្មានឱកាស
ថ្ងៃលិចបាត់មែនតែស្នេហ៍មិនសូន្យ
  បារម្មណ៍មាសស្ងួនចិត្តមិនដែលផ្លាស់
ទោះឃ្លាតឆ្ងាយពិតតែចិត្តមានៈ
       ចង់ប្រាប់អូនណាស់ឱកាសមិនមាន
ថ្ងៃលិចនាំយកយកសុខសល់ព្រួយ
  នាំរំដួលមួយអោយព្រាត់សុខសាន្ត
អោយបេះដូងនេះលោតទាំងខកប្រាណ    មើលថ្ពាល់ភួងផានគេថែជំនួស
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment