អង្គុយម្នាក់ឯងក្នុងទៀមកាហ្វេ
ចិត្តនឹកដល់ស្នេហ៍មនុស្សក្នុងបេះដូង
នឹកហើយហាក់ជិតអូននៅក្បែរទ្រូង
ដៃកាន់ប្រលោមក្រសោបដៃស្រី ។
នឹកស្នាមញញឹមមិនចេះសាបសូន្យ
មិនដែលស្រពោនចរិយាសំដី
ជួបម៉ុមម្តងៗបេះដូងញ័រភ័យ
លូចលាក់រូបថ្លៃរាល់ថ្ងៃចំបែង ។
កាហ្វេផ្អែមមុតមិនធន់សំដី
ស្តាប់ហើយអាល័យមមៃហួងហែង
ចង់ស្តាប់ម្តងទៀតរាល់ពេលមុនគេង
ទោះគ្រាន់សំដែងក៍ស្ងប់នឹកនា ។
នឹកអូនរាល់ថ្ងៃគ្មានឡើយពេលភ្លេច
ចិត្តឈឺជានិច្ចពេលឆ្ងាយពុំងា
ធ្វើម្តេចបានប្រាប់អារម្មណ៍រៀមរ៉ា
ធ្វើម្តេចស្នេហាមេត្តារូបបង ។
ចិត្តនឹករាល់ថ្ងៃមមៃគិតទៅ
ដាស់ចិត្តស្រីពៅអោយយល់រៀមបង
ទោះរូបអូនល្អខ្ពស់ហួសចិត្តផ្សង
តែឃាត់បេះដូងបងនេះមិនបាន ។
ស្រលាញ់អូនណាស់នឹកណាស់នឹមនួន
អាសូរផងស្ងួនស្រស់កែវកល្យាណ
សន្យាជាតិនេះមានតែភូមិផាន
មិនក្បត់ប្រែប្រាណធ្វើបាបអូនឡើយ ។
ស្រលាញ់អូនណាស់នឹកណាស់ពាលពៅ
សុំចិត្តឆោមឆ្លៅកុំបីកណ្តើយ
រៀបការនឹងបងបានទេត្រានត្រើយ
យើងស្និតកៀកកើយសាងវាសនាថ្មី ។
កាហ្វេនឹកស្នេហ៍វង្វេងហួសទៅ
សុំចិត្តស្រីពៅសុំភ្ជាប់និស្ស័យ
រៀបការនឹងបងបានទេចរណៃ
បងសូមថ្នមបីជាតិនេះបានទេ ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីអភ័ព្វស្នេហ៍បំពេរបេះដូង
No comments:
Post a Comment