កុមារអង្គរសីលធម៌គ្រូពេទ្យ
គុណភាពពិនិត្យព្យាបាលកុមារ
ប្រតិបត្តិតាមក្រមគ្រូពេទ្យទេវតា
ប្រាជ្ញធម៌មេត្តាគ្មានឡើយរើសអើង ។
កុមារអង្គរសីលធម៌អប់រំ
គោរពច្បាប់ក្រមគាំទ្រជាតិយើង
បណ្តុះបណ្តាលគ្រូពេទ្យថ្កានថ្កើង
សុខភាពប៉ប្រឹមញញឹមស្រស់ស្រាយ ។
កុមារអង្គរសីលធម៌បញ្ញាវ័ន
ពេទ្យគ្រប់ជំនាន់ប្រៀបពេជ្រចរណៃ
មេត្តាករុណាដុសខាត់រាល់ថ្ងៃ
សណ្តោសប្រណីកុមារកម្ពុជា ។
កុមារអង្គរសីលធម៌ព្យាបាល
សីលធម៌ស្និតស្នាលរោគា
កុមារ
វេជ្ជបណ្ឌិតពិនិត្យវាចារ
សុភាពរាបសារមើលថែថ្ងៃយប់ ។
កុមារអង្គរសីលធម៌ពេទ្យខ្មែរ
ច្បាប់ក្បួួនក្រមកេរ្តិ៍សីលធម៌គោរព
មិនដែលធុញទ្រាន់នឿយហត់រឺស្អប់
ទោះថ្ងៃរឺយប់ជួយទាំងញញឹម ។
កុមារអង្គរសីលធម៌សាមគ្គី
កៀកស្មាមូរមីផ្តល់ក្តីសង្ឃឹម
កុលបុត្រខេមរាសុខភាពប៉ប្រឹម
ជាតិខ្មែរញញឹមលូតលាស់រៀងអើយ ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment