១ ស្នាដៃល្អឯកប្លែកមុតនេត្រា
គយគន់កាលណាឱរារំភើប
សំឡក់សំឡឹងសញ្ជឹងស្រៀវស្រើប
បេះដូងពួនស្ញើបសរសើរជានិច្ច ។
២ ស្នាដៃកូនខ្មែរក្រោមខ្សែរខេមរា
បុប្ឋាគង្គានេត្រាដូចពេជ្រ
ឆព្វណរង្សីរស្មីរំលេច
ដួងកាយល្អផ្តាច់ស្រោបពេជ្រកាមា ។
៣ ស្នាដៃកូនខ្មែរមន្តកេរ្តិ៍បរិសុទ្ធ
ប្រៀបទេពស្រយុទ្ធស្វែងរកសុខា
បានតាំងក្នុងផ្ទះឈ្នះសត្រូវមារ
ពរប្រាំពីរប្រការបានដល់លោកអ្នក ។
៤ ស្នាដៃកូនខ្មែរពរគ្រួសារខ្មែរ
មង្គលពុកម៉ែអាយុអមតៈ
អាយុវណ្ណៈសុខៈពលៈ
ជួនពរលោកអ្នកជួបសុខរៀងអើយ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment