Wednesday, November 5, 2014

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បទពាក្យ ៨ ១៩ ១០ ២០១៤


គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ        ​បេះដូងគុណធម៌ព្យាបាលប្រជា
ល្អទាំងគុណភាពល្អទាំងសេវា
        រាស្រ្តទាំងកម្ពជារោគាបានស្បើយ
គ្រូពេទ្យស្ម័គ្រចិត្តញញឹមព្យាបាល   ប្រាជ្ញាជាថ្នាលខ្មែរលែងខ្វល់ហើយ
ជំងឺចាស់ក្មេងមានពេទ្យជាត្រើយ
     ឈឺម្តេចក័ដោយក៍គង់អស់ខ្វល់
គ្រូពេទ្យស្ម័គ្រចិត្តពេទ្យ ខូវ ផារ៉ា       ស្ម័ក្រផ្តល់សេវាព្យាបាលពន្យល់
 
ទៅតាមភូមិស្រុកពិនិត្យដោយផ្ទាល់  រាស្រ្តខ្មែរបានផលចំណេញប្រាក់កាស
គ្រូពេទ្យស្ម័គ្រចិត្តក្រុមពេទ្យចិត្តធម៌   ក្រុមគ្រូពេទ្យល្អគាំទ្រដោយរាស្រ្ត
 
ប្រជាញញឹមប្រណមសំពះ             វិជ្ជាឈ្នះ ជាគ្រិះអភិវឌ្ឍ
គ្រូពេទ្យស្ម័គ្រចិត្តជំនិតតេជោ          ​ រាស្រ្តខ្មែរអបអរដោយពរអំណត់
យើងកៀកស្មាគ្នាអោយខ្លាំងប្រាកដ
   កម្ពុជាអភិវឌ្ឍជាជាតិគំរូ
គ្រូពេទ្យស្ម័គ្រចិត្តជំនិតចិត្តរាស្រ្ត
        សេវាដល់ផ្ទះអោយរាស្រ្តបានធូរ
ស្ងប់ទាំងបេះដូងសម្តេចតេជោ         យុវជនតេជោសសរទ្រូងជាតិ
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
( ផ្តល់ការអនុញាតិដោយវេជ្ជបណ្ឌិត ខូវ ផារ៉ា )

No comments:

Post a Comment