Wednesday, November 5, 2014

​ រីករាយថ្ងៃខួបកំណើតអ្នក បទពាក្យ៨ ១២ ០៨ ២០១៣


១  រីករាយថ្ងៃខួបកំណើតដល់អ្នក      
    ​មង្គលចារឆ្លាក់ថ្លៃថ្លាស្រស់ល្អ
    រកសុីមានបានសុខសាន្តបវរ         
    ជោគជ័យដោយពរពិតបួនប្រការ
២  អាយុវណ្ណៈសុខៈពលៈ              
    សូមអោយបានឈ្នះអស់សត្រូវមា
    រស់នៅថ្កើងថ្កានព្រមទាំងគ្រួសារ    
    សូមធម៌មេត្តាដល់អ្នកជានិច្ច
៣  សូមទទួលបានមហាសម្បត្តិទ្រព្យ   
     ហូរចូលដោយភ័ព្វមាសប្រាក់ត្បូងពេជ្រ
     សុខភាពមាំមួនជំងឺវាងគេច       
     រោគាស្បើយខ្លាចអាយុយឺនយូរ  ។
៤  សូមទទួលបានប្រាជ្ញាវាងវៃ           
    សិរីសួរស្តីកិត្តិយសថ្លៃថ្នូរ
    សុភមង្គលមហាបរិបូរណ៍            
    ឆ្នាំថ្មីផ្លាស់ប្តូរដោយពរជាញាណ ។
៥  រីករាយរីករាយថ្ងៃខួបកំណើត          
    សូមអោយបានកើតពរទាំងប៉ុន្មាន
    រីករាយរីករាយសប្បាយក្សេមក្សាន្ត   
    ពរពិតជាយាន្តជួបសុខរៀងអើយ  ៕
    និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  កវីមាតុភូមិបៃតង       

No comments:

Post a Comment