Wednesday, November 5, 2014

ភូមិខ្ញុំភូមិទុក្ខភូមិផ្លុកបំណុល បទពាក្យ៨ ០៩ ០៣ ២០១៤


អនាគតយ៉ាងណាប្រជាភូមិខ្ញុំ          ខ្ចីប្រាក់ដុលដុំដូរនំដូរបាយ
ប្រាក់តិចកើនច្រើនចំរើនចៅហ្វាយ 
   ដល់ខែដល់ថ្ងៃខ្វះបាយមានលុយ
ប្រជាអភ័ព្វលក់ទ្រព្យកេរ្តិ៍ញាតិ           
កាន់តែចោលម្សៀតលក់ដីផ្លុំខ្លុយ
ស្រែស្រូវក៍អស់ប្រាក់លួសក៍ស្អុយ      
បំណុលកើនក្រោយលើសប្រាក់ដែលមាន
ប្រជាលែងគិតលែងនឹកជាតិខ្មែរ 
       បំណុលរាល់ខែកើនឡើងដល់លាន
ប្រជាកើនខ្ជិលរិចរិលនឹងរៀន 
            បាត់អស់ព្យាយាមដេកសុីដូចជ្រូក
ភូមិអើយភូមិខ្ញុំភូមិខ្ញុំសប្បាយ 
          ឥឡូវប្រែក្លាយមនុស្សដេករដូក
ធ្វើការរកលុយមុខស្អុយគគោក         
ធំតែខ្លួនឃ្លោកតែហាក់គ្មានន័យ
ស្រែស្រូវក៍អស់លក់លួសបំណុល    កើនធំផុសផុលបំណុលចៅហ្វាយ
បើកភ្នែកខ្វះលុយគិតឃើញតែខ្ចី       
បំណុលរាល់ថ្ងៃថ្ងៃណាសងអស់ ?
ភូមិខ្ញុំភូមិទុក្ខថ្ងៃមុខម្តេចទៅ             
ប្រជារស់នៅនឹងបាត់រាល់យស
នឹងសល់តែខ្លួនកូនព្រមទាំងឈ្មោះ  
តើជាតិខ្មែររស់គួរពឹងអ្នកណា ?
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment