Wednesday, November 5, 2014

អារម្មណ៍ឯកា បទពាក្យ៨ ០១ ១១ ២០១៣


អារម្មណ៍ឯការងាអោបកាយ         ក្នុងចិត្តខ្វល់ខ្វាយនឹកគិតមនុស្សម្នាក់
ក្រោមដួងព្រះខែកត្តិកខ្យល់ធ្លាក់     រងាញ័រញាក់ទួញសោកអាល័យ    ។

អារម្មណ៍ឯកាលោកាចង្អៀត         កណ្តាលអាទ្រាតម្នាក់ឯងឆ្ងាយស្រី
ឃើញមេឃពណ៌ខៀវច័ន្ទស្រស់ប្រឹមប្រិយ  នឹកដល់ថ្លើមថ្លៃទឹកភ្នែកផ្តើមហូរ  ។

អារម្មណ៍នឹកមនុស្សល្អម្នាក់ក្នុងចិត្ត    ស្រលាញ់អាណិតស្មោះពិតហើយស៊ូ
មិនលោភមាសប្រាក់ស្មោះស្ម័ក្រជាគូរ   ទោះបើចាំយូរក៍មិនស្តាយឡើយ  ។

អារម្មណ៍មួយនេះស្រលាញ់អូនណាស់  ចង់អោយអូនផ្លាស់កុំបីកណ្តើយ
សូមផ្តាំតាមច័ន្ទនាំពាក្យឆ្លងឆ្លើយ   ម្ចាស់ចិត្តបងអើយអ្នកនៅទីណា  ។

អារម្មណ៍ឯកាត្រូវការអ្នកថែ    ចង់ប្រាប់មាសមេជូនជាអក្ខរា
កុំដាច់ចិត្តថ្វីនឹងន័យស្នេហា    បងសូមកាច់ផ្កាលួងលោមបានទេ  ៕

និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  កវីអភ័ព្វស្នេហ៍បំពេបេះដូង

No comments:

Post a Comment