Wednesday, November 5, 2014

រៀនហើយរៀនទៀត បទពាក្យ៨ ១៥ ១១ ២០១៣


កើតមកចង់រៀនអោយបានឧត្តម
រៀនចប់បឋមប្រឹងខំរាល់យប់
ព្យាយាមរាល់ថ្ងៃអោយចប់បាក់ឌុប
ប្រលងបានគ្រប់់អាហារូបករណ៍

កើតមកចង់រៀនអោយបានខ្ពង់ខ្ពស់
មានងារកិត្តិយសបណ្ឌិតដ៏ល្អ
អាចជួយជាតិខ្មែរដោយចិត្តស្មោះស
យើងស្លាប់ជាតិឈរជាជាតិអភិវឌ្ឍ

រៀនហើយរៀនទៀតវិជ្ជាពេទ្យថ្មី
រៀនចប់ទ្រឹស្តីរៀនត្រាប់អនុវត្ត
រៀនហើយរៀនទៀតគ្មានដែនកំណត់
បណ្ឌិតប្រាកដប្រាជ្ញខ្លាំងប៉ុណ្ណា

និពន្ធដោយវេជ្ជបណ្ឌិត ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment