ប្រាំបីមិថុនា លៀងភោជនាហារ កុមារអង្គរ
មន្ទីរពេទ្យថ្មី បុគ្គលិកថ្មីល្អ ដោយចិត្តមនុស្សធម៌
ញញឺមរាក់ទាក់ ។
ប្រាំបីមិថុនា យើងជួបជុំគ្នា ញុាំម្ហូបហ៊ឹកហ៊ាក់
សណ្តែកបំពង ស្ងោរមាន់ខ្មៅជាក់
ខត្រីយើងដាក់
ផ្សិតខ្មៅពិសេស ។
ប្រាំបីមិថុនា ក្រោមច័ន្ទភ្លឺថ្លា
ម្ហូបឆ្ញាញ់យ៉ាងនេះ
យើងញុាំរួមចិត្ត រួមគិតត្រិះរិះ អោយពេទ្យយើងឈ្នះ
សំរេចគោលដៅ ។
ប្រាំបីមិថុនា យើងជួយកុមារ បងប្អូនញាតិផៅ
យើងយកប្រាជ្ញា ព្យាបាលដំបៅ អោយកូនខ្មែរនៅ
បានសុខភាពល្អ ។
ប្រាំបីមិថុនា គ្រូពេទ្យកុមារ ជប់លៀងអបអរ
ជោគជ័យឆ្នាំចាស់ ឆ្នាំថ្មីបន្ត សុខភាពបវរ
កូនខ្មែរគ្រប់រូប ។
ប្រាំបីមិថុនា ដុកទ័រភក្ត្រា William
J Housworth
ដុកទ័រពេសេស ក្នុងចិត្តរំភើប យើងញុាំយើងជួប
ប្រៀបគ្រួសារមួយ ។
ប្រាំបីមិថុនា ញញឹមការពារ ស្មោះស្ម័គ្រព្រមជួយ
បួជាញើសឈាម កំលាំងកាយស្ទួយ អោយខ្មែរយើងមួយ
រស់យ៉ាងសុខសាន្ត ។
ប្រាំបីមិថុនា យើងចាប់ដៃគ្នា អោយពេទ្យថ្កើងថ្កាន
ជំនួយមនុស្សធម៌ ជួយខ្មែរសាន្តប្រាណ
ប្រាជ្ញាយើងមាន
គាំទ្រកម្ពុជា ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment