១ កើតមកព្រះរស់លោកព្យាយាម ហូរញើសជាឈាមប្តូរមកប្រាក់
អោយកូនសិក្សាគ្រប់ជាន់ថ្នាក់ ជោគជ័យប្រត្យក្សជាមនុស្សល្អ ។
២ វេជ្ជបណ្ឌិតងារឧត្តម មុខមាត់សង្គមស្រស់បវរ
ធ្វើការរាល់ថ្ងៃដោយទ័យធម៌ ធ្ងន់ចិត្តខាំកពាក្យអសុរោះ ។
៣ បណ្ឌិតគ្រូពេទ្យល្អអាក្រក់ សំណល់កក្វក់លាមកស្រោះ
ដុសជូតយ៉ាងស្អាតប្តូរអោយស្រស់ ឈឺយូរថែមជុះសើមជោគគ្រែ ។
៤ គ្រូពេទ្យធ្វើការនឹងខ្ទុះឈាម ខាកស្តោះកកក្រៀមពូកក្នើយខ្សែ
ប្រឈមមេរោគច្រើនលើសគេ ចិត្តមិនខ្លាចទេលាងដៃស្រេច ។
៥ គ្រូពេទ្យប្រៀបបានទេវតាថ្នាំ ព្យាបាលប្រស់កម្មគក់ច្របាច់
មើលថែជំងឺធៀបដូចស្តេច មិនអោយមនុស្សក្សត្រក្ស័យនឹងរោគ ។
៦ គ្រូពេទ្យបូមស្លែសសំអាតកាយ អាហារទាំងឡាយឈរបញ្ចុក
ខ្លះក្អួតហើយឈ្លក់នៅនឹងមុខ សំអាតទាំងទុក្ខធប់អារម្មណ៍ ។
៧ គ្រូពេទ្យមើលថែជំងឺធ្ងន់ ដំបៅខ្ទុះខន់ហូរជោគជាំ
ក្លិនស្អុយឆ្អេះឆ្អាបជាប់រងំ ចិត្តធន់នៅខំអនាម័យ ។
៨ គ្រូពេទ្យចិត្តជាទេវតារស់ ស្លាប់ហើយតែងប្រស់ជីវិតថ្លៃ
ប្រើសព្វវិជ្ជាម៉ាស៊ីនឆ្នៃ ដង្ហើមវែងខ្លីតាមត្រូវការ ។
៩ គ្រូពេទ្យជួយផ្តល់កំលាំងចិត្ត ញាតិផងឆ្ងាយជិតមិនរើសងារ
ក្រមានខ្ពស់ទាបពូជសាសន៍ណា ឈឺមើលអោយជាផុតទុក្ខភ័យ ។
១០ គ្រូពេទ្យព្យាបាលទាំងញញឹម ដោយភាពសង្ឃឹមម៉ឺងម៉ាត់ក្រៃ
យកចិត្តទុក្ខដាក់ប្រាជ្ញាវៃ តាមដានរោគថ្មីមកបៀតបៀន ។
១១ គ្រូពេទ្យព្យាបាលដោយយុត្តិធម៌ ញញឹមក្រោកឈរមើលសណ្តាន
កុំបីទើសទាល់សំដីប្រាណ មាគ់ងាយប្រមានដៀលផ្តេសផ្តាស ។
១២ គ្រូពេទ្យមើលថែសុខភាពអ្នក មិនត្អូញលំបាកទោះក្មេងចាស់
ពីព្រឹកដល់ល្ងាចនឿយហត់ណាស់ គេស្បើយជាសះទើបរួចខ្លួន ។
១៣ គ្រូពេទ្យមើលថែអ្នកដូចស្តេច លើសខ្វះច្រើនតិចកាន់ធម៌បួន
មេត្តាករុណាសីលក្រមក្បូន ស្រដីសមសួនខ្មែរតែមួយ ។
១៤ ពេទ្យអើយសូមអ្នកជួបជ័យពរ រូបសម្បត្តិល្អកុំបីព្រួយ
សុខៈពលៈឈ្នះអស់ធ្លោយ ជាតិមុខជាតិក្រោយពេទ្យទេវតា ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment