Wednesday, November 5, 2014

អរគុណគ្រូពេទ្យបេះដូង បទពាក្យ៨ ០៦ ១២ ២០១៣


អរគុណខ្លាំងណាស់អរគុណអនេក   អរគុណគ្រូពេទ្យវះកាត់បេះដូង
វេជ្ជបណ្ឌិតមនុស្សធម៌ពេញទ្រូង    ប្រៀបទេវតាហ្លួងសង្រ្គោះជីវិត  ។

អរគុណមនុស្សល្អដោយធម៌មេត្តា  លោក VIOLA វេជ្ជបណ្ឌិត
លោក STEPANO ឧត្តមគំនិត    នឹងក្រុមជំនិតគ្រូពេទ្យជំនាញ  ។

អរគុណគ្រូពេទ្យមានចិត្តមនុស្សធម៌   កុមារអង្គរមន្ទីរពេទ្យក្រាញ
ព្យាយាមព្យាបាលមិនដែលចុះចាញ់  មិនដែលទោម្នេញនឹងការនឿយហត់  ។

អរគុណគ្រូពេទ្យស្ម័ក្រចិត្តមនុស្សធម៌  កូនខ្មែរជូនពរល្អគ្មានកំណត់
សូមអោយជោគជ័យកិត្តិយសបំផុត  សូមមនុស្សក្នុងលោកតាមជួយការពារ  ។

អរគុណគ្រូពេទ្យកម្ពុជាដ៏ឆ្នើម       ដែលផ្តល់ដង្ហើមខ្មែរផុតវេទនា
ផុតទារុណកម្មដ៏សែនពើតផ្សា     ពរបួនប្រការចូរមានដល់អ្នក  ។

អរគុណខ្លាំងណាស់លោក សរ វុទ្ធី   លោក ប៊ុនរ៉ុម លី សណ្តំថ្នាំម្នាក់
អរគុណ ចិន្តា សែម សែនប្រចក្ស    អរគុណគ្រប់ថ្នាក់បុគ្គលិកដ៏ល្អ  ។

អរគុណគ្រូពេទ្យបរទេសតែងជួយ   តែងផ្តល់ជំនួយកុមារអង្គរ
មន្ទីរពេទ្យយើងតាំងចិត្តបវរ     តាមក្រមសីលធម៌គ្រូពេទ្យបេះដូង   ៕

និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment