១ ធម្មជាតិនិងមនុស្ស បង្កើតអោយរស់ ដោយផ្លូវដ៏ល្អ
គន្លងក្រិតក្រម សមរម្យមនុស្សធម៌ ក្រងចិត្តពុទ្ធិពរ
ផ្អោបជាប់បេះដូង ។
២ ធម្មជាតិបណ្ដុះ អោយយើងទាំងអស់ អោបធម៌នឹងទ្រូង
កុំលោភហួសមាឌ កុំប្រៀបសៅហ្មង កុំផ្គើនអ្នកផង
អោយអប្បយសញាតិ ។
៣ ធម្មធម៌អោយមនុស្ស រៀនរបៀបរស់ ស្មោះត្រង់នឹងជាតិ
កុំក្បត់ខ្លួនឯង កុំក្លែងច្បាប់មាតុ
នាំទុក្ខទោសបៀត
គ្រោតគ្រាតយសកេរ្តិ៍ ។
៤ ប្រទេសមានច្បាប់ ក្នុងចិត្តគោរព
អោយគាប់ចិត្តមេ
ក្បួនកត់ត្រាទុក អោយស្រុកល្បើកប្រែ ច្បាប់ប្រើខ្លាចខ្សែរ
ក្រាបពួនក្រោយខ្នង ។
ក្បួនកត់ត្រាទុក អោយស្រុកល្បើកប្រែ ច្បាប់ប្រើខ្លាចខ្សែរ
ក្រាបពួនក្រោយខ្នង ។
៥ អ្នកច្បាប់សូមប្រើ ច្បាប់អោយប្រសើរ សមតាមបំណង
គោរពគតិយុត្តិ គោរពខ្មែរផង ផ្សំជារបង
បាំងទប់គ្រោះភ័យ ។
៦ កម្ពុជាឧត្តម យកច្បាប់ជាធំ គ្រប់គ្រងបុរី
បង្រ្កាបអ្នកខុស ដាក់ទោសមនុស្សព្រៃ យុត្តិធម៌ថ្លាថ្លៃ
តម្លៃរដ្ឋល្អ ។
៧ កម្ពុជាមានច្បាប់ ស្មើភាពប្រាកដ ប្រជាអបអរ
សូមច្បាប់ប្រពៃ ល្បីល្បាញបវរ ស្វែងរកយុត្តិធម៌
កុំបីលំអៀង ។
៨ កម្ពុជាមានច្បាប់ សូមជួយគោរព កុំធ្វើព្យុះភ្លៀង
កុំយកច្បាប់ប្រើ ជាធ្នើរអ្នកមាន កុំទះកំផ្លៀង
មនុស្សគ្មានកំហុស ។
៩ កម្ពុជាអមតៈ ប្រទេសអច្ឆរិយៈ អង្គរវត្តផុស
មហាអរិយធម៌ ដ៏ល្អលើសអស់ សមុទ្រព្រៃជ្រោះ
ទេសចរធម្មជាតិ ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment