Monday, November 3, 2014

មន្តស្នេហ៍អ្នកគ្រូពេទ្យ បទពាក្យ ៧ ០៥ ០៤ ២០១៣


១  ឃើញភ្លាមស្រលាញ់ទន្ទេញគិត               ភ័ក្រ្តស្រស់វមិត្តដិតដាមនៅ

    ថ្ពាល់ស្រស់ទាំងសងបាំងសក់ពៅ            បេះដូងបងត្រូវព្រួញស្នេហា

២  ក្នុងចិត្តផ្តួចផ្តើមគិតដល់ស្រី                    ញាប់ញ័រហឬទ័យព្រោះនេត្រា

    បេះដូងលោតញាប់ខុសធម្មតា                 តើស្រស់ពុំងារដឹងខ្លួនទេ

៣  កូលាបលោមពណ៌អាវផ្ទៃមេឃ               គិតភ្លាមភ្លាំភ្នែកទ្រូងគ្មានល្ហែ

    បិតភ្នែកបើកភ្នែកឃើញមាសស្នេហ៍          បងសូមផ្សងថែរផ្កាតទៅ

៤  បើរៀមមានភ័ព្វព្រេងនិស័្សយ                  ផ្កាយល់អត្ថន័យគ្រងចិត្តពៅ

   សូមស្ងួនប្រាប់គេថាឆោមឆ្លៅ                   មានម្ចាស់ស្មោះនៅចាំចំលើយ

៥  ផ្សងចិត្តដាំស្នេហ៍អ្នកគ្រូពេទ្យ                 បេះដូងលោមស្និតស្រស់ត្រានត្រើយ

   កុំគេចមុខបងប្រែតោះតើយ                    ថ្ងៃនេះឆ្នាំក្រោយយើងរៀបការ

            និពន្ធដោយវេជ្ជបណ្ឌិត ញូង  ភក្តី     កវីអភ័ព្វស្នេហ៍បំពេរបេះដូង

No comments:

Post a Comment