Wednesday, November 5, 2014

លាហើយសៀមរាប បទបាក្យ៨ ​ ១១ ១១ ២០១៣


   មើលស្ទឹងទឹកហូរថ្ងួចថ្ងូរផ្តាំខ្យល់     ប្រាប់ទៅនិមលថាបងលាហើយ
លាស្នេហ៍កំសត់លាព្រាត់ត្រានត្រើយ  ស្ទឹងសៀមរាបអើយជួយថែនាងផង  ។

២  ទឹកហូរត្របាញ់វេញផ្អោបស្ពានថ្ម   ហាក់ឃាត់កែវល្អប្រាប់រឿងបេះដូង
អនុស្សាវរីយ៍ស្ពានស្នេហ៍ដំបូង   រញ្ជួយញ័រទ្រូងនឹកគ្មានពេលភ្លេច  ។

៣  ដងស្ទឹងសៀមរាបទេសភាពប្រែពណ៌   បាត់ឆោមកេសរស្ពាននឹកជានិច្ច
បេះដូងមួយនេះប្រៀបដូចថ្ងៃលិច  ពេលស្ងួនសំរេចជ្រើសយកគេផ្សេង  ។

៤  លាហើយសៀមរាបស្នេហ៍ជ្រាបដោយទុក្ខ   ថ្ងៃនេះទៅមុខជីវិតដូចផ្សែង
រសាត់តែលតោលចិត្តសោកសង្រែង   រៀនរស់ម្នាក់ឯងតាមកម្មវាសនា  ៕

 និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment