Friday, November 7, 2014

មហាទសពិធរាជធម៌ បទពាក្យ៧(០៧ ០៨ ១២)


​​  កាលដើមកម្ពុជាមហានគរ             ទសពិធរាជធម៌មហាអំណត់
   ទស្សនវិស័យអភិវឌ្ឍន៍                    ប្រាង្គអង្គរវត្តដ៏ល្បីល្បាញ 

  ទសពិធមហារាជជ័យវរ្ម័ន              ដាស់មនុស្សអោយគ្រាន់កុំលោភក្រាញ
    គិតគូដល់ជនទុរ្ភិក្សទាញ                ផ្តល់មកទ័យទានសណ្តោងចិត្ត 

  សីលមានដោយចេះប្រព្រិត្តល្អ      មិនសាងទោសក្រអោយញាតិមិត្ត
   សន្សំផលបុណ្យមហាគំនិត             វៀរទោសឧក្រិដ្ឋសង្គមស្អប់  

  មនុស្សល្អសាងបុណ្យដោយបិរច្ចាក មហាទានវិភាគអំណោយទ្រព្យ
   កុំបីកំណាញ់ស្វិតញាតិសព្វ             ជួយគ្នាអោយគ្រប់ពេលវេទនា 

  មនុស្សល្អស្មោះត្រង់ផ្ចង់គតិ          ជាមហាអជ្ជវៈខ្មែរកម្ពុជា
    គោរពយោគយល់ចេះជួយគ្នា        ដណ្តើមគរម្យងាយុវជនគំរូ  

ស្មោះត្រង់ម៉ឺងម៉ាត់ដោយទន់ភ្លន់ ​    មន្ទវៈវេទមន្តមហាបរិបូរណ៍
  មើលរាស្រ្តនិងរដ្ឋដោយចិត្តធម៌        អ្នកដឹកនាំល្អការពារខ្មែរ  

  អ្នកដឹកនាំល្អគួរគេចវៀស             កាមគុណកលេសទោសចងខ្សែរ
  ព្រះពុទ្ធព្រះធម៌គន្លងថែរ                 ដើរតាមកុំរេកុំបីឃ្លាត  

  អ្នកដឹកនាំល្អដោយអត់ធ្មត់           កុំបីក្រេវក្រោធដល់ផៅញាតិ
   អវិហឹង្សាល្អធម្មជាតិ                     កុំបីបៀនបៀតមនុស្សស្លូតត្រង់ 

  អ្នកដឹកនាំល្អដោយអត់ធន់          មានធម៌គ្រប់គ្រាន់ភ័ក្រ្តផូរផង់
   ឆព្វណ្ណរង្សីភ្លឺត្រចង់                     តោងចិត្តអោយផ្ចង់គិតអ្នកខ្សោយ

១០ ទសពិធមហារាជជ័យវរ្ម័ន         បួងសួងសូមមានអ្នកជ្រុំជ្រោយ
    ចិត្តអ្នកដឹកនាំជាតិមិនថយ          ខេមរាដង្ហោយដ៏រាបរៀងអើយ  

       និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment