Friday, November 7, 2014

ខ្មែរអាណិតមើលថែខ្មែរ បទពាក្យ៨ ២៣ ០៤ ២០០៧


  ជំលោះខេមរាតែងបានដោះស្រាយ       ជំងឺនយោបាយបញ្ហាក្នុងក្រៅ
    រឿងកើតថ្ងៃនេះតដល់កូនចៅ               ខ្មែរអើយដំបៅថ្ងៃណាបាត់ស្នាម  ។

២  ខ្មែរអើយគួរខ្មាសវីរៈបុរស                   ដែលមានកិត្តិយសស្លាប់ក្នុងសង្រ្គាម
    ក្រឡាហោមគង្សស៊ូបង្ហូឈាម             ឈ្មោះអ្នកក្លាហានការពារទឹកដី  ។

៣  ខ្មែរអើយនឹកគុណក្រឡាហោមគង្ស     ស្មោះស្លាប់សូន្យបង់ទុកងារប្រពៃ
   ខ្មែរអាណិតខ្មែរការពារបុរី                    ខេមរាឃ្មាតខ្មីជួយអ្នកជានិច្ច   ។

៤  ខ្មែរគ្រប់គ្រងខ្មែររកសុខប្រជា              ខ្មែរក្រាបវន្ទាដល់អ្នករដ្ឋកិច្ច
    កុំដាក់ជាតិខ្លួនអោយគេកំទេច            ព្រោះចាញ់កលល្បិចពួកមាទាំងពីរ  ។

៥  រាស្រ្តខ្មែរកៀកស្មាលើកដៃបួងសួង      ទេព្វតាឥន្ទព្រហ្មការពារធរណី
    បណ្តុះចិត្តខ្មែរព្យាយាមសំភី               បង្កើនស្មារតីអ្នកស្នេហាជាតិ  ។

៦  ខ្មែរអើយក្រឡេកអោយសព្វទិស       ល្បិចកលច្រើនណាស់ដោះស្រាយរាល់ស្នៀត
   ពាក្យគេញុះញង់កុំបីយកបៀត            ក្រែងខ្មែរបែកបាក់សាមគ្គីរឹងមាំ  ។

៧  ភ្នែកអើយក្រឡេកមើលខ្មែរផ្សេងទៀត  ភ្នែកអើយកុំបិទពេលខ្មែរជួបកម្ម
   ឃើញហើយមេត្តាដោះស្រាយតាមក្រម  ប្រជាទួញសុំកុំឡើយភ្លេចសាសន៍  ៕
      
     និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment