Monday, November 3, 2014

បេះដូងមនុស្សធម៌ បទពាក្យ៧ ១៥ ០១ ២០១៣


១​​  យើងខ្ញុំជា  កុមារខ្មែរល្អ                    បានក្រោកឈរ  រួចផុតទុក្ខភ័យ
    យើងញញឹម  សុខភាពថ្លាថ្លៃ           ​ ស្បើយគ្រោះកាយ ម៉ាក់ប៉ាស្ងប់ចិត្ត ។
២  យើងខ្ញុំជា  កលបុត្រខេមរា             ស្មាកៀកស្មា ដៃប្រណមគិត
     សញ្ជឹងគុណ  មនុស្សធម៌ល្អពិត        មន្ទីរពេទ្យ កុមារអង្គរ   ។
៣  ទោះយើងឈឺ  ធ្ងន់ស្រាលយ៉ាងណា  ពេទ្យឧស្សា  ថែរទាំដោយធម៌
     មិនលំអៀង  យើងមានរឺក្រ             ខ្មែរខ្មៅស ព្យាបាលដូចគ្នា  ។
៤  ទោះយើងឈឺ  ជាប់ដោយខ្ទុះឈាម   ក្លិនខ្លួនប្រាណ ហើមខុសធម្មតា
   ពេទ្យញញឹម  ប្រៀបបាននឹងផ្កា         ខំធ្វើការ  ថែរទាំអោយល្អ  ។
៥  ពេទ្យនឿយហត់  មិនថាយប់ថ្ងៃ        ថ្នមសំដី  ដោយក្រមសីលធម៌
    យើងសប្បាយ  ពុកម៉ែក៍អរ              យើងសារទ័រ  ខ្មែរស្រលាញ់ខ្មែរ  ។
៦  ពេលយើងឈឺ យើងមិនដែលភ័យ   យើងកាន់ដៃ  ម៉ែទៅនឹងគេ
    សប្បាយចិត្ត  ដើរតាមហូរហែរ         សង្ឃឹមតែ ជំងឺយើងជា  ។
៧  ពេលយើងឈឺ  យើងសុំពេទ្យជួយ   មិនដែលព្រួយ  រាំរ៉ៃគ្រាំគ្រា
    គ្រូពេទ្យល្អ  សុខភាពខេមរា            សង្ឃឹមជា  គ្រូពេទ្យគំរូ ។
៨  យើងកៀកស្មា  ជួនពរដល់អ្នក       យើងជឿជាក់  លោកមិនរអ៊ូ
    ជួយកូនខ្មែរ  សូមកុំបន្ធូរ                ដូចទឹកហូរ  គ្មានថ្ងៃគោករីង  ។
៩  យើងកៀកស្មា  សន្យានឹងអ្នក        បេះដូងស្ម័គ្រ  ញាតិមិត្តពូមីង
    ស៊ូស្លាប់ខ្លួន បើអស់ស្រលាញ់         មាតុភូមិវិញ ក្នុងចិត្តរហូត  ៕
    
  និពន្ធដោយវេជ្ជបណ្ឌិត ញូង  ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
              (សូត្រតាមចម្រៀង ដើររឺដេកដងខ្លួនអោយត្រង់)

​  

No comments:

Post a Comment