មនុស្សយើងលៃគិតមិនពិតដូចទេវតា
គិតច្រើនកាលណាខុសទៅៗ
មើលឃើញថាល្អធ្វើហើយបានត្រូវ
ដល់ធ្វើវាទៅខូចចិត្តខ្លួនឯង ។
មនុស្សយើងតែងខុសន័យព្រោះសំបក
ល្អគន់ហើយខកពេលបើកសំញ៉ែង
បង្អួតអ្នកក្រៅតាំងចិត្តសង្រែង
ញញឹមសំដែងថាអស្ចារ្យណាស់ ។
មនុស្សផ្សេងតែងខុសមនុស្សនេះអាចខុស
សូមកុំបន្ទោសមនុស្សនេះផ្តេសផ្តាស់
ចិត្តចង់ធ្វើល្អអោយសមអ្នកណាស់
តែគ្មានឱកាសម្នាក់នេះទៀតឡើយ ។
មនុស្សផ្សេងតែងខុសមនុស្សនេះចង់ត្រូវ
ដើរផុងភក់ជ្រៅខុសខ្លាំងគ្មានស្បើយ
ដល់ពេលឈឺចាប់ទើបព្រមងើបងើយ
ឈាមច្រាលច្រាសត្រើយមង្គលដួងចិត្ត ។
មនុស្សនេះខុសហើយខ្លួនមួយចង់កែ
ដួលហើយក្រោកដែរតែក្រោកដោយគិត
ប្រមើលសង្ខារវេទនាជីវិត
នឹកដល់រឿងពិតគិតអួលដើម ក ។
មនុស្សនេះខុសហើយឆ្លើយចង់សារភាព
មួយលានដងទៀតជូនជ័យបវរ
សុភមង្គលសិរីស្មោះស
សូមអោយមនុស្សល្អជួយអ្នករហូត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីមាតុភូមិបៃតង
No comments:
Post a Comment