Tuesday, October 28, 2014

​ ភីហ្សាសាមគ្គី បទពាក្យ៨ ១៣ ០៧ ២០១៣


ភីហ្សាសាមគ្គីម្សៅមីពិសេស
ថែមគ្រឿងទឹកម្ទេសក្រហមលឿងឆ្អិន
 សាច់ក្រកព័ទ្ធជុំមូលរុំដូចក្បិន
បង្គាអប់ក្លិនឈ្ងុយឈ្ងប់អស្ចារ្យ

គ្រឿងទេសសាមគ្គីមូលមីមិត្តល្អ
មិត្តចិត្តស្មោះសសព្វពរចរិយា
 យើងញុាំយើងជុំថ្ងៃចុងសប្តាហ៍
យើងជជែកគ្នាកំសាន្តសប្បាយ

ភីហ្សារសឆ្ងាញ់ដាមដេញជាប់មាត់ 
ក្លិនឈ្ងុយលើសលប់បង្កប់រសថ្មី
 ភីហ្សាយ៉ាងធំចែកជ្រុងប្រាំបី 
យើងម្នាក់យកឆីដោយស្នាមញញឹម

ប្លែករសភីហ្សាអាហារអឺរ៉ុប 
ញុាំដោយម្រាមដប់ឃើញស្រស់ប៉ប្រឹម
 ម្នាក់ៗរីករាយព្រមទាំងសង្ឃឹម 
ស្អែកច្រើនព្រលឹមនឹងញុាំម្តងទៀត

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីនៃមាតុភូមិបៃតង

No comments:

Post a Comment