១ ថ្ងៃសុក្រថ្ងៃថ្មី១៣កញ្ញា ជាមហាព្រឹត្តិការអស្ចារ្យរីករាយ
យើងសែនរំភើបអបអរសប្បាយ ថ្ងៃមហាជោគជ័យមន្ទីរពេទ្យយើង ។
២ ថ្ងៃសុក្រថ្ងៃល្អបវរពេកណាស់ បារមីតេជះសុខភាពរះឡើង
នាំក្តីសង្ឃឹមញញឹមថ្កានថ្កើង មន្ទីរពេទ្យយើងបើកសម្ភោធថ្មី ។
៣ ថ្ងៃសុក្រមណ្ឌលគាំពារទារក សម្ភោធបើកមកវិមានចរណៃ
មើលថែពិសេសទារកក្មេងខ្ចី មិនទាន់គ្រប់វ័យមិនគ្រប់គីឡូ ។
៤ ថ្ងៃសុក្រយើងចាំយើងធ្វើអោយល្អ យកក្រមសីលធម៌គ្រូពេទ្យគំរូ
យកចិត្តទុកដាក់ស្មោះត្រង់មិនប្តូរ អត់ធ្មត់តស៊ូព្យាបាលអោយស្បើយ ។
៥ ថ្ងៃសុក្រមូលមីមន្ទីរពេទ្យល្អ កុមារអង្គរមានថ្មីទៀតហើយ
មើលថែពិសេសមិននៅកន្តើយ មិនរាថយឡើយសង្រ្គោះបន្ទាន់ ។
៦ ថ្ងៃសុក្រគុណធម៌គ្រូពេទ្យកុមារ សុខភាពខេមរាយើងជួយបានគ្រាន់
សំភារៈទំនើបពេទ្យប្រើមិនភាន់ សង្រ្គោះបន្ទាន់ជីវិតកើតថ្មី ។
៧ ថ្ងៃសុក្រថ្ងៃស្អែកយើងចែកវេនគ្នា គ្រូពេទ្យប្រឹក្សាប្រាជ្ញាវាងវៃ
សម្ភោធរួចហើយយើងមិនសំចៃ គោរពវិន័យអនាម័យខ្ពស់ ។
៨ យើងមិននៅស្ងៀមទទួលជំងឺ ទារកកើតឈឺអោយរួចផុតជ្រោះ
ឃើញពន្លឺថ្ងៃពណ៌ល្អសែនស្រស់ យើងពេទ្យសាងឈ្មោះកិត្តយសថ្លៃថ្លា ។
៩ យើងចាំយើងគិតយើងពិតស្រលាញ់ យើងមិនទោម្នេញមើលថែកុមារ
បូជាញើសឈាមជូនជាតិកម្ពុជា ស្មោះនឹងខេមរាជាពេទ្យគំរូ ។
១០ ថ្ងៃសុក្រថ្ងៃល្អអបអរដល់ខ្មែរ មណ្ឌលមើលថែបើកកាត់ខ្សែបូ
ដាក់អោយប្រើប្រាស់មើលស្រស់ផង់ផូរ យើងពិតតស៊ូមិនអោយធ្វេសទេ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment