Tuesday, October 28, 2014

កំណាព្យស្នេហាខកចិត្ត បទពាក្យ៨ ១៤ ១២ ២០១៣


បិទភ្នែកបើកភ្នែកឃើញតែមុខអូន
ស្នេហាពេញខ្លួននឹកស្ងួនរាល់ថ្ងៃ
ក្នុងចិត្តរែងគិតមនុស្សក្នុងហឬទ័យ
បេះដូងមមៃនឹកស្នាមញញឹម

បិទភ្នែកបើកភ្នែកឃើញតែភក្ត្រា
សំឡឹងកាលណាចិន្តាសង្ឃឹម
ទោះក្នុងជាតិនេះមិនបានក្រាបផ្ទឹម
ចិត្តដែលញញឹមស្មោះមិនប្រែឡើយ

ជាតិនេះមិនបានមើលថែមាសម៉ុម
ទប់ចិត្តទ្រាំយំទុក្ខធំគ្មានស្បើយ
ចិត្តដែលស្រលាញ់ហាក់គ្មានល្ហែរល្ហើយ
ចង់ប្រាប់ត្រានត្រើយទោះចំលើយទេ

ជាតិនេះត្រឹមជួបបានស្គាល់ពុំងា
គ្មានសិទ្ធរក្សាស្នេហាមាសមេ
ជាតិនេះត្រឹមផ្សងលួងលោមមើលថែ
សូមស្នេហ៍កើនទ្វេជួបគ្នាជាតិក្រោយ

បិទភ្នែកបើកភ្នែកអំរែកទុក្ខព្រួយ
ស្នេហ៍រំដួលមួយចិត្តស្រែកដង្ហោយ
ចង់ប្រាប់មាសស្ងួនបើអាចបែថយ
សុំអូនជាក្នើយជាគូរជីវិត

ជាតិនេះធ្វើម្តេចបានត្រឹមប៉ុណ្ណឹង
បានត្រឹមសញ្ជឹងសំឡឹងវមិត្ត
ថ្នមថែមើលថែនៅតែគ្មានសិទ្ធ
សូមម្ចាស់ដួងចិត្តជួបសុខរៀងអើយ

រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment