Tuesday, October 28, 2014

បងប្អូនចិត្តធម៌ បទពាក្យ ៧ ០១ ០៤ ២០១៣


១  ក្នុងចិត្តសប្បាយបានជួយប្អូន       
    រៀនខ្ពស់រលូនតាមវិជ្ជា
     លុយកាក់ផ្តល់អោយតាមទាមទា    
     រាល់ពេលការពារមិនដែលលោះ

២  ក្នុងចិត្តស្រលាញ់មិនហ៊ានប្រាប់    
     ខ្លាចមិនអាចផ្គាប់គ្រប់ចណ្លោះ
     បេះដូងមួយនេះនឹកគ្មានលោះ      
     ក្រែងប្អូនមានគ្រោះទុក្ខវេទនា

៣  ស្រលាញ់ប្អូនៗស្មើៗមេឃ           
      ពេលគេងដើរដេកគិតប្រាថ្នា
     សូមប្អូនរៀនចប់បានងារការ         
     ខ្ពស់ព្រោះប្រាជ្ញាយសពុកម៉ែ ។​

៤  ចិត្តមួយភ័យព្រួយប្អូនដើរខុស       
    មើលគុណជាទោសបង់យសកេរ្តិ៍
     រៀនក៍មិនជាប់ល្អដូចគេ                 
     នាំទុក្ខឡើងទ្វេដល់គ្រួសារ  

៥  ចាយចុះលុយនេះជាប្រយោជន៍     
    រៀនខ្ពស់ជ័យជោគស្ទួយខេមរា
     សង្គមជឿនលឿនត្រូវការប្រាជ្ញា      
    កិត្តិយសរដ្ឋារៀងទៅអើយ 

   និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment