Tuesday, October 28, 2014

ប្រាង្គប្រាំពីរពណ៌ បទពាក្យ៧(04 05 2011)


១​  ធម្មជាតិប្រែប្រួលតាមរដូវ               ប្រាំងហែងសែនក្តៅស្វិតស្រពោន
​ 
ជ្រុះស្លឹកបាក់មែកស្រែកផ្តាំកូន           ដល់ភ្លៀងឡើងខ្លួនលាស់ត្រួយថ្មី​   ។

២  ធម្មជាតិប្រែប្រួលតែងដោយពណ៍    ប្រាំងហែងសែនល្អក្រៀមដូចដី

រដូវវស្សាស្រស់ត្រួយខ្ចី                     ពណ៍ដូចពេជ្រឆ្នៃគ្របពសុធា   ។

៣  ប្រាំងប្រែក្រៀមស្វិតប្រៀបដូចដី       វស្សាឆើតឆាយប្រៀបគង្គារ

  សំរស់នៃថ្ងៃប្រាង្គរមនា           ​        អានុភាពកម្ពុជាព្រះពុទ្ធញាណ  ។

៤  ពណ៍ថ្ងៃ​​​អាទិត្យពិតក្រហម            ប្រាង្គអង្គរប៉មសុខថ្កើងថ្កាន

អំណាចលើសលប់ទព័ក្លាហាន         ខ្មែរសុខក្សេមក្សាន្តសន្តិភាព    ។

៥  ចន្ទ័ពណ៍ទឹកក្រូចដូចបាយ័ន          ជំនឿរសែនបន់សុខដរាប

   ព្រះភក្រ័្តព្រះព្រហ្មញញឹមជាប់          អោយសុខមនុស្សលោកតរៀងមក  ។

៦  ​ប្រៀបស៊ីជំពូរថ្ងៃអង្គារ                  ប្រាង្គព្រះវិហារកេរ្តិ៍មរតក

   ធម្មជាតិគ្របភ្នំសន្សើមស្រក់           បរិសុទ្ធប្រៀបដូចបុប្ឋាសួគ៍    ។

៧  ថ្ងៃពុធបៃតងធៀបតាព្រហ្ម            លាក់ខ្លួនព្រៃធំប្របប្រាង្គតួ

សាងសីលស្ងប់ស្ងាត់លេចក្បាច់ក្បូរ   បរិសុទ្ធផង់ផូរគួរគយគន់  ។

៨  ព្រហស្បតិ៍ត្រួយចេកធៀបប្រាជ្ញវៃ   ប្រាង្គបន្ទាយស្រីសែនល្វត់ល្វន់
   អស្សារាច្រៀងរាំសន្តំមន្ត               ទេសចរក្រៅក្នុងចាំជាប់ប្រាណ 

៩  ថ្ងៃសុក្រពណ៍ខៀវនាំសុខតុម្ហ        វង្សតូចវង្សធំស្រុកស្រាកស្រាន្ត

   កក់ក្តៅជឿជាក់សុខស្រួលបាន       ពណ៍នាំក្សេមក្សាន្តសន្តិភាព   ។

១០  ថ្ងៃសៅរ៍ពណ៍ស្វាយឆ្លាតវៀងវៃ        អំណាចប្រាជ្ញល្បីញញឹមធៀប
​ 
  ប្រាង្គសួនថ្មភក់ដែនធម្មជាតិ              កម្ពុរដ្ឋរាជថ្កើងថ្កានទៅ   ៕

       និពន្ធដោយវេជ្ជបណ្ឌិត​   ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment