Tuesday, October 28, 2014

កុមារអង្គរនិងស្នាមញញឹមខ្មែរ បទពាក្យ៨ ០៦ ០៦ ២០១៣


 កុមារអង្គរសសរទ្រូងញាតិ មន្ទីរពេទ្យជាតិសេវាឥតខ្ចោះ

ទទួលព្យាបាលបន្ទាន់សង្គ្រោះ គ្រូពេទ្យមុខស្រស់សំដីរាបសារ

ញញឹមជានិច្ចមិនភ្លេចច្បាប់ក្បួន ស្វាហាប់មាំមួនស្មោះត្រង់ងារការ

គោរពវិន័យថ្លៃថ្នូរប្រឹក្សា ព្យាបាលកុមារដោយធម៌បេះដូង

ញញឹមជានិច្ចពាក្យពេជ្រត្រូវល្អ តាមក្រមសីលធម៌គ្រូពេទ្យដំបូង

សម្បថប្រាជ្ញាថ្លាភ្លឺដូចត្បូង ដាំជាប់ក្នុងទ្រូងជួយញាតិពេលព្រួយ

ញញឹមគ្រូពេទ្យភ្លឺភ្លេតដូចពេជ្រ ជំងឺស្បើយស្រេចសុខភាពខ្មែរមួយ

ដំបូន្មានច្បាស់ពេទ្យស្វះស្វែងជួយ មានក្រខ្មែរអើយយើងជួយដូចគ្នា

កុមារអង្គរមន្ទីរពេទ្យថ្មី ផ្តាំខ្មែរប្រុសស្រីកុំបីរុញរា

កូនឈឺយកកូនពិគ្រោះប្រឹក្សា បានថ្នាំបង្ការោគាអោយស្រាល

កុមារអង្គរពេទ្យល្អទាំងប្រាជ្ញ ញញឹមអង់អាចយល់ច្បាស់រោគរាល

លើកស្ទួយសុខភាពកុលបុត្រជាថ្នាល បេះដូងមហាសាលគ្រូពេទ្យគំរូ

ញញឹមពេទ្យល្អជូនពរខេមរា សូមស្បើយរោគាមាំកាយបរិបូរណ៍

ជាកុលបុត្រឆ្នើមដង្ហើមតស៊ូ បេះដូងយើងប្តូរនាំសុខក្សេមក្សាន្ត

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment