Tuesday, October 28, 2014

ចិត្តមនុស្សមានទុក្ខ បទពាក្យ ៧ ០៣ ០៤ ២០១៣


១  ខឹងខុសមួយគ្រាវេទនាណាស់        ធ្វើរឿងផ្តេសផ្តាសវៀចគន្លង

   ជីវិតដែលស្រស់ស្វិតចោលទង         ផ្តាំប្រាប់ញាតិផងកុំដូចខ្ញុំ

២  រឿងតូចតាចសោះលោះមិនបាន     អោយចិត្តរុញច្រានពូនដូចភ្នំ

   កំដៅទោសាទ្រូងឆេះងំ                   តណ្ហាបន្លំបាំងចិត្តល្អ

៣  បេះដូងតូចពិតជីវិតមួយ              ព្រួយអើយសែនព្រួយខ្វះចិត្តធម៌

   បង្ខំខ្លួនឯងទាំងត្រដរ                    អោបទុក្ខយំឈរផ្តាំលោកា

៤  សង្ឃឹមថ្ងៃមួយនឹងបានស្បើយ       អស់ទុក្ខដល់ត្រើយសុខទ័យា

   បេះដូងមួយនេះរួចទោសា             សុខរាល់កាយារៀងទៅអើយ

       និពន្ធដោយវេជ្ជបណ្ឌិត   ញូង   ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment