មិត្តភ័ក្រជួបគ្នាគង់តែបែកគ្នា
ឧត្តមគ្រួសាេគង់តែឃ្លាតឆ្ងាយ
គុណធម៌គ្រូសិស្សដូចពេជ្រពណ្ណរាយ
ឆព្វណ្ណរង្សីផ្លូវវែងទៅសុខ ។
ឆ្នាំមុនជួបជុំបង្ខំអោយបែក
លាទាំងទឹកភ្នែកចិត្តឆ្អែតនឹងទុក្ខ
ជួបគ្នាបែកគ្នានិស្ស័យទៅមុខ
ក្នុងទ្រូងសៅសោនឹកសែនអាល័យ ។
ថ្ងៃនេះបែកគ្នាថ្ងៃក្រោយជួបគ្នា
យើងប្រៀបគ្រួសារក្រោមមេឃលើដី
ជួបគ្នាស្គាល់គ្នាព្រោះជានិស្ស័យ
វាសនាចង្រៃមិនបែកមិនបាន ។
គ្រូល្អសិស្សល្អសីលធម៌ប្រាជ្ញា
ដិតដាមភាសាអប់រំទូន្មាន
បែកគ្នារយឆ្នាំគង់ចាំមិនខាន
បេះដូងយើងមានមានគ្រូជានិច្ច ។
គ្រូល្អសិស្សល្អ DOCTOR LYDA
ផ្តល់ភាពហានក្លាប្រាជ្ញភ្លឺដូចពេជ្រ
អរគុណខ្លាំងណាស់លទ្ធផលល្អផ្តេច
យើងនឹងមិនភ្លេចគុណល្អលោកឡើយ ។
គ្រូល្អសិស្សល្អមន្ទីរពេទ្យល្អ
កុមារអង្គរយើងខ្វល់គ្មានស្បើយ
គ្រូល្អមួយថ្ងៃនាំសិស្សទៅត្រើយ
A H C
អើយយើងចាំគុណលោក
៕
រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment