Tuesday, October 28, 2014

ភោជនីដ្ឋានមេឃា បទកាគតិ ២១ ០៧ ២០១៣


ព្រលឹមថ្ងៃរះ           ក្រោកយ៉ាងរហាស់      ចេញទៅធ្វើការ
មើលថែជំងឺ           អោយស្បើយរោគា       តាមដោយប្រាជ្ញា
                          សីលធម៌គ្រូពេទ្យ   ។
ព្រលឹមថ្ងៃរះ           ​ពោះរើខ្លាំងណាស់        នឹកឃ្លានចង់ឆ្អែត
អាហារពេលព្រឹក    សំរាកមួយភ្លេត            ភោជនីដ្ឋានខេត្ត
                          ក្រោមមេឃតែមួយ  ។
ព្រលឹមថ្ងៃនេះ        អាហារពិសេស            ម្ហូបមាន់ក្តៅស្រួយ
បបរសាច់ច្រើន     ក្រពះអស់ព្រួយ             ជជែកឆ្លងឆ្លើយ
                          ម្លប់ច័ន្ទគីរី   ។
ព្រលឹមថ្ងៃស្អែក      អាហារក្រោមមេឃ       រសជាតិគ្មានពីរ
មើលផ្កាក្ងោកសួគ៌  យោលលើធរណី         នេត្រាសម្ភី
                          គយគន់មិនណាយ  ។
ព្រលឹមថ្ងៃស្អែក      អាហារក្រោមមេឃ       ក្រោមខ្សល់នារតី
មិត្តរួមការងារ        ផ្លែផ្កាសំដី                   ជជែកសប្បាយ
                          ញញឹមយ៉ាងស្រស់  ។
ព្រលឹមថ្ងៃល្អ         ញញឹមដោយធម៌         ការងារនិងយស
យើងចាប់ដៃគ្នា     ដោយចិត្តសប្បុរស       បេះដូងយើងស្មោះ
                          ព្យាបាលកូនខ្មែរ  ៕
  និពន្ធដោយវេជ្ជបណ្ឌិត   ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

                       

No comments:

Post a Comment