Tuesday, October 28, 2014

ភាសាស្នេហាតាមកែវភ្នែក បទពាក្យ៨ ១១ ០៨ ២០១៣

១


១  ភាសាបេះដូងតោងយកអារម្មណ៍   
    ដួងចិត្តខ្សិបផ្តាំតាមខ្សែរនេត្រា  
     

មើលអូនញញឹមក្តុកក្តួលឱរា            
     ភាសាស្នេហាផ្ញើតាមកែវភ្នែក 


២  ភាសាបេះដូងពីទ្រូងមនុស្សម្នាក់    
     ព្រោះស្នេហ៍វេញស្រាក់ស្រស់ស្រីល្អឯក  
 

    ស្ងួនដឹងខ្លួនហើយសូមកុំរារែក           
     មន្តស្នេហ៍កែវភ្នែកអោយនឹករាល់ថ្ងៃ



៣   បេះដូងគេងផ្សងលំអងផ្កាថ្ម           
      រំដួលអង្គររីកក្នុងហឬទ័យ

  
      ជីវិតមួយនេះសូមរស់ក្បែរថ្លៃ               
      លោមថ្នមរូបស្រីមិនអោយហ្មងសៅ 



   បេះដូងមានស្នេហ៍ប្រះប្រែមិនស្ងប់   
     លេងស្តាប់បង្គាប់នឹកតែឆោមឆ្លៅ

   
     ផ្កាបាត់ដំបងជើងភ្នំសំពៅ                  
     ចោលក្លិនជាប់នៅនាសារៀមបង 



   ភាសាបេះដូងភាសាស្នេហា           
     ដោយមន្តភក្រ្តាញញឹមនួនល្អង
     

អោយចិត្តភ្លឹកភ្លាំងពេលជួបម្តងៗ      
     ព្រួញស្នេហ៍បេះដូងម្ចាស់វាសនាខ្ញុំ 



   អង្គុយសំឡឹងសង្ឃឹមក្នុងចិត្ត         
     លូចពោលពាក្យពិតផ្ញើទៅមាសម៉ុម
     

ស្រលាញ់អូនណាស់ផ្កាស្រស់ក្រពុំ   
     ផ្កាអើយបងសុំមើលថែបានទេ
  


និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីនៃមាតុភូមិបៃតង

No comments:

Post a Comment