Monday, October 27, 2014

កំណាព្យកុំភ្លេចជាតិ បទពាក្យ៧ ២៥ ១១ ២០១៣


កុំបីភ្លេចខ្លួនជាអ្នកណា
កុំបីគិតថាមានតែអញ
កុំបីភ្លេចមនុស្សក្បែរជុំវិញ
កុំបីទោម្នេញពេលគិតខុស

កុំបីភ្លេចខ្លួនជាជាតិខ្មែរ
ភ្លេចគុណពុកម៉ែស្តីបន្ទោស
ភ្លេចគ្រូបាធ្យាយស្ពាយកិត្តិយស
លោភលន់កេរ្តិ៍ឈ្មោះភ្លេចអ្នកក្រ

កុំបីមាក់ងាយមនុស្សដូចគ្នា
ភ្លេចភាពរាបសាររមទមល្អ
អប់រំខ្លួនឯងតាមសីលធម៌
តាំងចិត្តស្មោះសជាតិសាសនា

កើតមកជាខ្មែរពូជអ្នកខ្លាំង
កុំបីតតាំងជាន់ខេមរា
កុំបីភ្លេចជាតិសាសន៍អ្នកជា
ខ្មែរអើយកៀកស្មាគ្នាអភិវឌ្ឃ

កុំបីភ្លេចខ្លួនអ្នកជាខ្មែរ
កុំឃើញជាតិគេគ្មានអ្នកក្សត់
យើងត្រូវជួយជាតិដោយអំណត់
កូនខ្មែរគួរស្បត់យកជាតិជាធំ

ខ្មែរអើយកុំភ្លេចចិត្តមនុស្សធម៌
ខ្មែរអើយកុំក្រភ្លេចមាតុភូមី
ខ្មែរអើយកុំមានភ្លេចអ្នកយំ
ខ្មែរអើយខ្មែរសុំកុំធ្វេសឡើយ

វេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

1 comment: