Tuesday, October 28, 2014

កុំបីត្រាប់ឡើយ បទពាក្យ៧ ២៦ ១០ ២០១៣


១  កុំគិតថាខ្លាំងមានតែអញ    កុំបីទន្ទេញតែអួតអាង
ធ្វើមនុស្សមិនប្រើតែកំលាំង      កុំបីភាន់ភាំងព្រោះតល់ច្រក
២  កុំបីគិតខុសថាខ្លួនអស្ចារ្យ   គ្មានឡើយអ្នកណាច្រាលបង្កក
បុណ្យសក្តិមាសប្រាក់គ្រប់ច្រកល្ហក  បង្កអោយល្ហក់សណ្តានញាតិ
៣  កុំបីនាំខុសព្រោះអារម្មណ៍   កុំនាំទុក្ខធំគ្រោះដល់ជាតិ
កុំមានតែអញគ្មានគេទៀត       កុំបីចង្អៀតចិត្តនឹងជួយ.
៤  កុំបីរស់នៅនឹងការលោភ     កុំបីក្រសោបកាមាមួយ
គប្បីមានចិត្តទុក្ខនិងព្រួយ        កុំបីរលួយទាំងកិរិយា
៥  កុំបីកុហក់អោយខុសចិត្ត    កុំលក់គំនិតត្បិតពាលា
លើកប្រាជ្ញអោយខ្ពស់ឈ្មោះអ្នកជា  បញ្ញាវ័នខេមរាជាតិជាធំ
៦  កុំបីលើកខ្លួនខ្ពស់ហួសពេក     កុំដាក់ខ្លួនពេកខុសក្រិតក្រម
កុំបីប្រមាថមនុស្សចាស់ទុំ           ធ្វើចិត្តសមរម្យជាមនុស្សល្អ
៧  គួរដាក់ខ្លួនទាបសន្សំប្រាជ្ញ  កុំអាងអំណាចក្រោធបង្ក
កុំបីក្បត់ជាតិញាតិអ្នកក្រ      គួរសន្សំពរសុខក្សេមក្សាន្ត

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment