១ បើកភ្នែកបិទភ្នែកឃើញតែអ្នកឈឺ ត្រចៀកស្តាប់លឺនិយាយមិនដាច់
កូនខ្មែរស្រែកយំថ្តាំខ្មែរជានិច្ច ខ្មែរអើយកុំគេចភារកិច្ចជាតិយើង ។
២ ខ្មែរមានបេះដូងពេញទៅដោយទុក្ខ ចង់អោយខ្មែរសុខសន្តិភាពយូរឡើង
កាតព្វកិច្ចកលបុត្រជួយខ្មែរអោយថ្កើង ខ្មែរអើយរុងរឿងដោយវឌ្ឍនភាព ។
៣ ខ្មែរអើយជាតិផ្សេងមាក់ងាយយើងល្ងង់
ខ្មែរអើយកុំថ្លង់នឹងពាក្យថោកទាប
កៀកស្មាគ្នាមើលខ្មែរខ្លាំងដ៏រាប ប្រាជ្ញថ្លៃអោយប្រៀបនឹងជាតិដ៏ទៃ ។
៤ បើកភ្នែកបិទភ្នែកខ្មែរស្បើយជំងឺ ខ្មែរអើយទ្រូងឈឺរៀបពេញហឬទ័យ
ដំបៅបេះដូងសុីរូងចិត្តអើយរីងរៃ ឆ្នាំណារសាយទុក្ខខ្មែរគ្រប់រូប ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment