Tuesday, October 28, 2014

ជីវិតមួយជួយជាតិបានម្តង បទពាក្យ ៨ ២០ ០៣ ២០១៣


១  ពុកម៉ែតស៊ូអោយកូនរៀនពេទ្យ     យកចំណេះពិតមើលគាត់ពេលឈឺ
    ដល់កូនរៀនចប់ហៅម៉ែមិនលឺ      កូនមើលជំងឺអ្នកផ្សេងឯនាយ

២  សង្ឃឹមបានកូនថែរពេលជរា        កូនខ្ពស់ប្រាជ្ញាធ្វើការទីឆ្ងាយ
    កុមារអង្គរមន្ទីរពេទ្យថ្មី            កេរ្តិ៍ឈ្មោះនោះល្បីបានយសពុកម៉ែរ

៣  ជួយចុះកូនល្អកលបុត្រប្រុសស្រី     ទំពាំងស្នងថ្មីសសរទ្រូងខ្មែរ
     ខ្មែរស្បើយជំងឺរៀនបានពូកែ      បុព្វហេតុជាតិទ្វេកូនកុំបីភ្លេច

៤  កូនអើយចូរដឹងសាវតាជាតិយើង    កាលដែលរុងរឿងគេប៉ងកម្ទេច
     កុំបីភ្លើតភ្លើនសប្បាយភ្នែកធ្មេច        ប្រយ័ត្នចាញ់ល្បិចកលមារសត្រូវ ។

៥  កូនអើយចូរចាំខ្មែរឈឺពេញទ្រូង    ដំបៅសុីរូងតដល់ឥលូវ
    ជំងឺស្តាយទ្រព្យប្រាប់ខ្មែរតទៅ         ខ្មែរស្ពាយទុក្ខនៅគួរធ្វើយ៉ាងណា 

៦  បុព្វហេតុជាតិនេះម្នាក់ធ្វើបានម្តង    កូនអើយកុំឆ្គងស្មាកៀកស្មាគ្នា
  ទំនួញកលបុត្ររាស្រ្តពលកម្ពុជា     ផ្តាំអស់ខេមរាការពារជាតិផង  
    
      និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment