Tuesday, October 28, 2014

កំលាំងយុវជនស្នេហាជាតិ បទពាក្យ៨ ១០ ០៩ ២០១៣


យុវជនក្លាហានទាហានខេមរា
កិត្តិយសថ្លៃថ្លាជាកងទ័ពស្រួច
តតាំងសត្រូវភ្នំខ្ពស់ធំតូច
ឈាមហូរស្រព្វស្រោចការពារទ្រព្យកេរ្តិ៍

ស្លាប់ដើម្បីជាតិមាតុភូមិយើង
កម្ពុជាញញឹមរំលឹកកូនខ្មែរ
កុំបីភ្លេចខ្លួនភ្លើតភ្លើនតាមគេ
វប្បធម៌លោមថែស្រលាញ់ជាតិផង

ស្លាប់ដើម្បីជាតិញាតិខ្សែរវរ្ម័ន
ដៅគូសដែនខ័ណ្ឌគំរូជាតិច្បង
ផ្តាំអស់រាស្ត្រខ្មែរសាមគ្គីវេញចង
ប្តេជ្ញាស្មោះត្រង់ការពារមាតុភូមិ

យុវជនខ្មែរឆ្នើមផ្តើមស្នេហាជាតិ
កៀកស្មាខេមញាតិអោយជាតិឧត្តម
គោរពភារកិច្ចមហាក្សត្រជាធំ
កំលាំងរឹងមាំយុវជនកម្ពុជា

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment