១ ភក្តីៈ អារម្មណ៍ក្តុកក្តួលឆួលឆាបបេះដូង លាក់អូនក្នុងទ្រូងប្រកភ្នំដួងចិត្ត
ក្រែងក្លាចអូនដឹងខឹងនឹងបងពិត ថ្លើមធំហ៊ានគិតស្រលាញ់ស្រស់ស្រី ។
២ ចិត្តមួយហាមឃាត់រុំពាត់វាចារ ចិត្តមួយសួរថាម្តេចមិនប្រាប់ថ្លៃ
ទ្រាំលាក់ទាំងឈឺជំងឺនឹកស្រី
សុំចិត្តចរណៃយល់ចិត្តបងផង ។
៣ អ្នកស្រែៈ លួចលាក់ធ្វើអ្វីមិនស្ដីប្រាយប្រាប់ បញ្ជាក់រាយរ៉ាប់អំពីបំណង
ថាក្នុងដួងចិត្តស្មគ្រ័ស្នេហ៍នួនល្អង
ទោះបីខុសឆ្គងក៏បានធូរចិត្ត.
៤ ភក្តីៈ មិនថ្វីត្រង់ប្រាប់ពាក្យពេជ្រស្រលាញ់ តែខ្លាចទោម្នេញជ្រក់ជ្រិញខ្វល់ពិត
អោយស្ងួនខ្វល់ខ្វាយនឿយណាយជីវិត ខ្លាចចិត្តវមិត្តមិនត្រូវការរៀម ។
៥ អ្នកស្រែៈ បើជ្រុលស្រលាញ់ទោម្នេញទ្វើអ្វី
សាកសួរចិត្តស្រីឲ្យដឹងច្បាស់ភ្លាម
ស្នេហ៍ឬមិនស្នេហគ្រាន់ជាងនៅស្ងៀម កើតទុក្ខគ្រំក្រៀមម្នាក់ឯងឯកា ។
៦ ភក្តីៈ នៅស្ងៀមស្ទាបស្ទង់មើលចិត្តមាសមុំ
មិនចង់បង្ខំបេះដូងស្ងួនភ្ញា
មើលចិត្តស្រីសិនថ្លៃគិតយ៉ាងណា ក្រែងពាក្យស្នេហាអោយផ្កាស្រពោន ។
៧ អ្នកស្រែៈ ស្ទាប់ស្ទង់ដល់ណាតិចថាស្ដាយក្រោយ សួរនាងឲ្យហើយស្រួលប្រុងប្រៀបខ្លួន
បើសិននាងព្រមចែចូវតាមក្បូន
ដណ្ដឹងស្រីស្ងួនទាន់ខែរងា....
៨ ភក្តីៈ ស្ទាបស្ទង់ដួងចិត្តស្មោះពិតមិនសូន្យ
ចែចូវតាមក្បួនជំនូនចៅមហា
ចូលដល់ចាស់ទុំបង្គំទេវតា មាតាបិតាករុណាអភ័យ ។
៩ សូមអោយស្រីដឹងលំនឹងចិត្តស្មោះ
កុំបីបង់បោះអោយប្រុសរីងរៃ
សុំផ្លូវអូនដើរជណ្តើរផ្ទះថ្មី ដណ្តឹងកែវស្រីរៀបការតាមច្បាប់ ។
១០ ចិត្តនេះអាចទ្រាំរងចាំពេលហ្នឹង លាក់អូនអូនដឹងស្ងៀមឈឹងមិនប្រាប់
កុំដាច់ចិត្តថ្វីបើថ្លៃមិនស្អប់ រៀបការស្របច្បាប់ស្វាមីភរិយា ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី និង អ្នក ស្រែ តាមបែបឆ្លងឆ្លើយ
No comments:
Post a Comment