Tuesday, October 28, 2014

កំណាព្យគិតខុស បទពាក្យ៨ ១១ ០១ ២០១៤


មនុស្សម្នាក់គិតខុសគ្មានទោសនឹងអោយ
ធ្វើហួសអាចធ្លោយគ្មានត្រើយនឹងបក
គិតខុសធ្វើត្រូវរស់នៅមិនខក
ឱនគ្រាប់ងើយស្កកសីលធម៍បណ្ឌិត

មនុស្សម្នាក់គិតត្រូវតែជ្រុលធ្វើខុស
កម្មតាមដោយទោសបាត់បង់គំនិត
វង្វេងលោភកាមបាត់យសដោយផិត
នាំអោយជីវិតជិតបរាជ័យ

មនុស្សម្នាក់គិតខុសព្រោះល្ងង់មួយគ្រា
អាចនាំវាសនាធ្លាក់ក្នុងអវចី
ត្រូវគិតអោយធួនតាំងខ្លួនអោយវៃ
គិតមួយពាន់ថ្ងៃស្រដីមួយផ្សង

មនុស្សម្នាក់គិតខុសរបួសសិបឆ្នាំ
ដឹងហើយសូមផ្តាំកុំមើលរំលង
កុំបីចចេសផ្កាប់មុខឌឺដង
កុំបីអោយឆ្គងសុជីវធម៌ខ្មែរ

មនុស្សម្នាក់គិតខុសអាចធ្វើបានត្រូវ
កុំងប់ល្ងង់ជ្រៅហួសផ្លូវអាចកែ
ចូរស្តាប់ទូន្មានទោះច្បាស់លើសគេ
ស្តាប់រួចរិះរេជ្រើសគំនិតល្អ

មនុស្សម្នាក់គិតត្រូវជ្រើសផ្លូវទាំងងោះ
ចង់ឈ្នះលើទោសជ្រុលហួសជំហរ
មិនអាចបកក្រោយដង្ហោយសុំពរ
អាក្រក់មកល្អដោយពរដេកចាំ

មនុស្សម្នាក់មិនអាចខុសហើយមិនកែ
មិនអាចបង្វែរអតីតដែលស្រាំ
កុំធ្វើអោយហួសក្បួនច្បាប់ញាតិផ្តាំ
កុំមើលបំណាំច្បាប់ក្រមលោកគិត

រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment