១ ញញឹមៗ
ពេលព្រឹកព្រលឹម
ស្វាគមន៍ញាតិមិត្ត
ទឹកមុខរីករាយ ស្រស់ស្រាយក្នុងចិត្ត នាំនូវជីវិត
សុភមង្គល ។
២ ញញឹមថ្ងៃនេះ សូមកើនចំណេះ ប្រាជ្ញខ្ពស់ងាយយល់
គំនិតកើនថ្មី យសថ្លៃមានដល់ ជោគជ័យភោគផល
មង្គលបរិបូរណ៍ ។
២ ញញឹមថ្ងៃថ្មី សិរីសួស្តី សូមសុខពេញពោរ
បងប្អូនកូនចៅ ស្មារតីថ្លៃថ្នូរ ប្រាថ្នាមកយូរ
ទុកជូនគ្រួសារ ។
៤ ញញឹមថ្ងៃស្អែក ផ្តាំតាមកែវភ្នែក ក្នុងចិត្តរាបសារ
ស្វាគមន៍ថ្ងៃថ្មី ជីវិតថ្លៃថ្លា ថ្ងៃនេះធ្វើការ
ដើម្បីស្អែកល្អ ។
៥ ញញឹមភ័ក្រ្តា មេត្តាករុណា ដោយចិត្តបវរ
សូមសុខសួស្តី នាំជ័យដោយធម៌ សូមអោយមនុស្សល្អ
ឃុំគ្រងជានិច្ច ។
៦ ញញឹមបេះដូង ចិត្តស្ងប់ក្នុងទ្រូង តាមបុណ្យកុំភ្លេច
កោសល្យប្រាជ្ញវៃ ន័យយសដូចពេជ្រ ធម៌ល្អរំលេច
លាភទ្រព្យថ្លៃថ្នូរ ។
៧ ញញឹមវាចារ មង្គលគ្រួសារ គ្មានអ្វីអាចប្តូរ
ថ្ងៃនេះថ្ងៃស្អែក លាភសុខបរិបូរណ៍ សម្បត្តិហៀរហូរ
ដោយស្នាមញញឹម ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment